ព័ត៌មានជាតិ

ទៅបោកខោអាវ ចុះដងទឹកស្រាប់តែរអិលជើងធ្លាក់ចូលក្នុងស្រះទឹក បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម!

កណ្តាលៈ ករណីប្រទះឃើញបុរសម្នាក់បានលង់ទឹកស្រះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ សាំង គង់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់)។ មុនពេលកើតហេតុ ជនរងគ្រោះ និងប្រពន្ធ ឈ្មោះ ស៊ុ ចាន់ អាយុ៥៥ឆ្នាំ បាននាំគ្នាទៅបោកខោអាវ នៅចំណុចស្រះទឹកក្នុងវត្តចតុទិស លុះបោករួច ជនរងគ្រោះ ក៏ចុះទៅដងទឹកងូត ហើយក៏រអិលជើងចូលទឹកជ្រៅ បណ្តាលឲ្យលង់ទឹក ពេលនោះប្រពន្ធជនរងគ្រោះឃើញ ក៏ស្រែកឆោរឡោតឲ្យគេជួយ ពេលនោះបងប្អូននៅជិតខាងបាននាំគ្នាមកជួយ តែមកដល់ជនរងគ្រោះ ក៏បានលិចទៅក្នុងទឹកស្រះបាត់ទៅហើយ បន្ទាប់ប្រជាពលរដ្ឋបាននាំគ្នាចុះស្រង់មកលើគោក តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

ក្រោយពេលកើតហេតុពសមត្ថកិច្ច ក៏ទទួលព័ត៌មានភ្លាមៗ និងនគរបាលប៉ុស្តិ៍សហការជាមួយសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុឃើញថា ជនរងគ្រោះពិតជាលង់ទឹកពិតប្រាកដមែន ហើយបានប្រគល់សាកសពជនរងគ្រោះជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់