កំពង់ឆ្នាំង៖ លោកសង្ឃ១អង្គ និងបុរស ៤នាក់ ត្រូបានវមន្ត្រីធម្មការស្រុកបរិបូរណ៏ និងមន្ត្រីអាជ្ញាធរឃុំមេលំ ធ្វើឃាត់ខ្លួននៅរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ យកមកសាលាឃុំសាកសួរ និងអប់រំ
ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព ខណៈបានក្លែងលិខិតស្នាម ដើររៃអង្គាសបច្ច័យ និងស្រូវនៅតាមភូមិនានា ក្នុងឃុំមេលំ ស្រុកបរិបូរណ៌ ។
លោក ថោង មាឃ អនុប្រធានការិយាល័យធម្មការ និងសាសនា ស្រុកបរិបូណ៌បានអោយដឹងថា៖ ក្រោយពីបានទទួលព័ត៌មានថាៈ មានលោកសង្ឃ១អង្គ និងបុរសទាំង ៤នាក់ធ្វើដំណើរតាម គោយន្តមួយគ្រឿង ប្រកាសតាមឧឃ្ឃោសនស័ព្ទ ដើម្បីរៃអង្គាសបច្ច័យ និងស្រូវ នៅតាមភូមិនា នា ក្នុងឃុំមេលុំរួចមក ដោយមានសង្ស័យ មន្ត្រីជំនាញ និងអាជ្ញាធរ បានសហការគ្នាឃាត់នាំមកសាកសួរនៅសាលាឃុំតែម្តង។
នៅពេលសាកសួរ លោកសង្ឃ ព្រះនាម ចាន់ សំណាង មានសង្ឃដីកាថាៈ ការដើររៃ អង្គាសបច្ច័ យ និងស្រូវនេះ គឺសម្រាប់យកទៅកសាងវត្តមួយ នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ប៉ុន្តែ នៅពេលពិនិត្យមើលលិខិតស្នើសុំបិណ្ឌបាតបច្ច័យ និងស្រូវនោះ គឺជាលិខិតចាស់ ដែលលោកសង្ឃអង្គនេះ យកមកកោសលប់ កែថ្ងៃខែ និងខ្លឹមសារមួយចំនួនទៀតផង។
លោកសង្ឃ ១អង្គ និងបុរសទាំង៤នាក់នោះមាន ព្រះសង្ឃ ព្រះនាម ចាន់ សំណាង គង់នៅវត្ត ត្រពាំងរាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ចំណែកបុរស ៤នាក់ទៀត ១. ឈ្មោះហេង សិទ្ធា អាយុ ៣១ឆ្នាំ ២.ឈ្មោះ ហុង លី អាយុ ៦១ឆ្នាំ ៣.ឈ្មោះ នួន រ៉ា អាយុ ៣២ឆ្នាំ និង៤.ឈ្មោះ សាំង សារិទ្ធ អាយុ ២៣ឆ្នាំ អ្នកទាំង៤នាក់នេះ មានទីលំនៅក្នុងឃុំព្រៃមូល ស្រុករលាប្អៀរ ។
ដោយពិនិត្យឃើញភាពមិនប្រក្រតីបែបនេះ មន្ត្រីធម្មការ និងមន្ត្រីអាជ្ញាធរឃុំ បានធ្វើការអប់រំណែ នាំ និងបានអោយលោកសង្ឃអង្គនេះ ព្រមទាំងបុរស ៤នាក់ទៀត ធ្វើកិច្ចសន្យាបញ្ឈប់ សកម្ម ភាព មិនអោយបន្តរៃអង្គាសបច្ច័យ និងស្រូវតទៅទៀតឡើយ ហើយបានអនុញ្ញាតិ អោយវិលត្រឡប់ទៅវិញ។
លោកអនុប្រធានការិយាល័យធម្មការ និងសាសនា ស្រុកបរិបូណ៌បាននិយាយថាៈ លោកបានទូរ
ស័ព្ទសាកសួរមន្ត្រីធម្មការស្រុកកំពង់លែង និង វត្តមួយដែលគេថារៃអង្គាសបច្ច័យថាយកទៅកសាង នោះគឺលោកចៅអធិការវត្ត គ្មានការអនុញ្ញាត្តិ អោយធ្វើបែបនេះឡើយ ។ ដោយហេតុនេះលោកបញ្ជាក់ថាៈ ការយកសាស នា មកធ្វើជាខែលរៃអង្គាសបច្ចយ័ ដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួន គឺធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់វិស័យព្រះពុទ្ឋសាសនារបស់ជាតិ ដែលលោកសុំអំពាវនាវកុំអោយព្រះសង្ឃវត្តផ្សេងៗកុំយកតម្រាប់តាមនិងកុំយកព្រះពុទ្ធសាសនាមកធ្វើជាមុខរបររកស៊ី ព្រោះជាអំពើខុសច្បាប់ ៕
មតិយោបល់