ព័ត៌មានជាតិ

ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ នៅ​ភូមិ​ថ្នល​បត់ កំពុង​ធ្វើ​អោយ​អ្នកស្រុក​រាប់រយ​គ្រួសារ​រងគ្រោះ​ដោយសារ​កំទេច​អង្កាម​ហ៊ុយ ធ្វើអោយ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​

​ខេត្ត​បន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​៣០​គ្រួសារ ក្នុងចំណោម​២៥០​គ្រួសារ កំពុង​ទទួល រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ដោយសារ​ថៅកែ​រោង​ម៉ាស៊ីន កិនស្រូវ​ដែល​មាន​ទីតាំង​ជាប់​លំនៅដ្ឋាន​ពួកគាត់ បង្ហុយ​កំទេចធូលី​អង្កា​ម ចូលទៅ​ក្នុង​លំនៅដ្ឋាន ពួកគាត់​រាប់សិប​ឆ្នាំ​មកហើយ បង្ក​អោយ​ប៉ះពាល់​ដល់​សុខភាព របស់​ពួកគាត់​ធ្ងន់ធ្ងរ​ទៀត​ផង ។​
​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ គឺ​ស្ថិតនៅក្នុង​ភូមិ ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល់​បូរី ខេត្ត​បន្ទាយមានជ័យ ខ​ណះ​ដែល​មាន​រោង​ម៉ាស៊ីន កិនស្រូវ ដ៏​ធំ​មួយ នៅ​ជាប់​ក្នុង​ភូមិ​របស់​ពួក​គាត់​តែ​ម្តង បាន​ធ្វើ​អាជីវកម្ម កិនស្រូវ​លក់ ដើម្បី​ផលប្រយោជន៏​របស់​ពួក​គេ​តែប៉ុណ្ណោះ ហើយ​បាន​បង្ហុយ​កាកសំណល់​តាម​រលកធាតុអាកាស ដូចជា​កំទេចធូលី​អង្កា​ម ចេញ​ពី​រោង​ម៉ាស៊ីន​ប៉ែក​ខាងក្រោយ បាន​ហ៊ុយ​ចូល​ភូមិដ្ឋាន ទាំង​ព្រឹក​ទាំង​ល្ងាច​តែម្តង ទង្វើរ​បែប​នេះ គេ​មិន​ដែល​ឃើញ​អាជ្ញាធរ​និង​មន្ត្រី​បរិស្ថាន ស្រុក​ខេត្ត​ខាងលើ​នោះ ចុះទៅពិនិត្យ​និង​មាន​វិធានការ​ទប់ស្កាត់​នោះទេ បើ​ទោះ​ជា​ពលរដ្ឋ​ធ្វើ​ការតវ៉ា​ជាច្រើន​ដង​បែបណាក៏ដោយ​។​
​តាម​ការ​ត្អូញត្អែរ របស់​ពលរដ្ឋ​ជាច្រើន​នាក់ ដែល​កំពុង​ជួប​ការលំបាក​និង​សុខភាព ដែល​ប៉ះពាល់​បង្កឡើង​ដោយ​ថៅកែ រោង​ម៉ាស៊ីន​ខាងលើ​នោះ បាន​ប្រាប់​អ្នកកាសែត​ថា ជាច្រើន​ឆ្នាំ​មកហើយ ដែល​ថៅកែ​រោង​ម៉ាស៊ីន​មានឈ្មោះ ហ្វាង​វុន ភេទ​ប្រុស និង​ប្រពន្ធ​ឈ្មោះ​អេង បាន​ប្រកប​មុខរបរ​កិនស្រូវ នៅក្បែរ​ភូមិ​របស់​ពូក​គាត់ ហើយ​បាន​បង្ហុយ កំទេច​អង្កាម ទាំង​ព្រឹក​ទាំង​ល្ងាច ចូល​ក្នុង​ភូមិ​របស់​ពួកគាត់​ទាំង​យប់​ទាំង​ថ្ងៃ ។​ពលរដ្ឋ​ដដែល​បាន​បន្តទៀតថា មាន​ពលរដ្ឋ​ចំនួន​៤​គ្រួសារ ដែល​នៅ​ខាងក្រោយ រោង​ម៉ាស៊ីន​ខាងលើ​នោះ បាន​រើ​លំនៅដ្ឋាន រត់​ចេញ​ទៅ​រស់នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ហើយ គេ​បាន​បន្តទៀតថា អ្វី​ដែល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​គឺ ជំងឺ​ផ្លូវដង្ហើម និង​ភ្នែក ដែល​ធ្វើអោយ​ប៉ះពាល់​ភាគច្រើន ទៅ​លើ​កុមារ​តូចៗ និង​មនុស្ស​ចាស់ជរា ទៀតផង ។​ពលរដ្ឋ​ដដែល​បាន​បន្តទៀតថា គាត់​បាន​តវ៉ា​ទៅដល់​សាលាឃុំ ជាច្រើន​ដង​ដែរ ប៉ុន្តែ​ថៅកែ​រោង​ម៉ាស៊ីន​ខាងលើ​នោះ ហាក់ដូចជា មិនសូវ​ស្តាប់​តាម​ការណែនាំ​របស់​មេឃុំ​នោះទេ ហើយ​គេ​មិនដឹងថា រឿ​រាវ​ដ៏​ធ្ងន់ធ្ងរ​ខាង​នោះ បានលឺ​ទៅដល់ ចៅហ្វាយស្រុក​និង​ចៅហ្វាយខេត្ត​ដែរ​រឺ​អត់ ព្រោះ​ពលរដ្ឋ​បានដាក់​បន្តឹង​ជាច្រើន​ដង​ហើយ ថៅកែ​រោង​ម៉ា​ស៊ិន នៅតែ​បន្ត​បង្ហុយ​កំទេច​អង្កា​ម ចូលទៅ​ក្នុង​ភូមិពួ​គាត់ដ៏​ដែល​បែបនេះ ពលរដ្ឋ​ទាំង​នោះ​នាំគ្នា​សំណូមពរ ទៅ​ដល់​អស់លោក​ចៅហ្វាយ​ស្រុក ចៅហ្វាយខេត្ត និង​មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន​ស្រុក​ខេត្ត មេត្តា​ជួយ​មើល ការលំបាក​របស់​ពួកគាត់​ផង ព្រោះ​ទង្វើរ​បែបនេះ វា​កើត​មាន​រាប់សិប​ឆ្នាំ​មកហើយ ទើប​ធ្វើអោយ​ពួក​គាត់​ទ្រាំ​មិនបាន ក៏​រាយ​ការណ៏​ជូន​មក​អ្នកកាសែត​ជួយ​ផ្ស​ព​ផ្សាយ​តែម្តងទៅ ។​
​លោក​ជា សាង មេឃុំ​ភ្នំ​តូច បាន​ប្រាប់​អ្នក​យក​ព័ត៏មាន​យើង តាម​ទូរស័ព្ទ​ថា មាន​រោង​ម៉ាស៊ីន​មួយ​ចំនួន​នៅក្នុង​ឃុំ​ភ្នំ​តូច ត្រូវបាន​លោក​កោះហៅ​មក​អប់រំ ធ្វើ​កិច្ចសន្យា​ហើយ ដើម្បី​អោយ​ម្ចាស់​រោង​ម៉ាស៊ីន​នោះ រក​វិធី​បិទបាំង លើ​បំពង់​ទុយោ ដែល​បញ្ញេញ​កំទេច​អង្កាម​ទៅ​លើ​ភូមិ​នាក់​ស្រុក អោយបាន​ចាប់ពី​ពេលនេះ​ត៏ទៅ លោក​ជា សាង​បាន​បន្តទៀតថា មានពេលខ្លះ​ថៅកែ​រោង​ម៉ាស៊ីន គិតតែ​ពី​ផលប្រយោជន៏​របស់ខ្លួ​ន ហើយ​មើលស្រាល​ដល់​អាជ្ញាធរ​ទៀតផង ប៉ុន្តែ​ករណី​ហៅ​កែ រោង​ម៉ាស៊ីន ក្នុងភូមិ​ថ្នល​បត់​នោះ គឺ​លោក​បាន​ព្រមាន​ជា​ច្រើន​ដង​មកហើយ ដោយឡែក​ថៅកែ​រោង​ម៉ាស៊ីន ដែល​មានឈ្មើ​ដូច​ខាងលើនោះ បាន​ដើរ​សុំទោស​អ្នកស្រុក​នៅ​ក្បែរ​រោង​ម៉ាស៊ីន​របស់ខ្លួន​ថា ពួកគេ​បាន​បិទបាំង​ក្រណាត់​ជាច្រើន​ជាន់​ហើយ តែ​វា​នៅ​ត​ឬ​ហ៊ុយ អឹចឹង ឥឡូវនេះ​ពួកគេ​បាន​ត្រៀម​ធ្វើ​របង និង​បាំង​ក្រណាត់​អោយ​ខ្ពស់​បន្តទៀត​ដើម្បី​បញ្ជាការ​ហ៊ុយ​កំទេច​អង្កាម​ចូល​ភូមិ​បងប្អូន​អ្នកស្រុកត៏​ទៅ​ទៀត​នោះ​៕
2014-12-22_091350

មតិយោបល់