ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា ស្លាប់ និងរបួសជនជាតិចិន ២នាក់ នៅស្រុកព្រៃនប់

ព្រះសីហុន: នៅវេលម៉ោង ៤ និង០៥នាទីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្លូវជាតិលេខ ០៤ ចន្លោះគីឡូម៉ែត្រ លេខ ២១១-២១២ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបុកគ្នា។

រថយន្ត ០១ គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E.0698 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មកដល់ចំណុចខាងលើ បានបុកពីក្រោយ រថយន្តម៉ាក HYUNDAI STAREX ពណ៌ផ្សែងបារី ពាក់ស្លាកលេខ ភ្នំពេញ 2W.2041 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បើកបរដោយជនជាតិ ចិន និងអ្នករួមដំណើរ ០៤នាក់ (ស្រីខ្មែរម្នាក់ អ្នកបកប្រែ និងជនជាតិចិន ០៣ នាក់ ) បណ្ដាលឲ្យក្រឡាប់ពីលើតែម្ដង មានទិសដៅស្របគ្នា ។

ករណីនេះ បណ្ដាលឲ្យមនុស្សរងបួសម្នាក់ និងស្លាប់ម្នាក់៖
១.ជនជាតិ ចិន របួសមធ្យម
២.ជនជាតិ ចិន ស្លាប់នៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន រថយន្តទាំង២ គ្រឿង កំពុងស្វែងរករថយន្តស្ទូច ដើម្បីស្ទូចយកទៅរក្សាទុក នៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែកអ្នកបើកបររថយន្ត HYUNDAI បានរត់គេចខ្លួនក្រោយពេលកើតហេតុ៕

មតិយោបល់