ព័ត៌មានជាតិ

អ្នកសារព័ត៌មាន ៦០​នាក់ បាន​ស្លាប់​នៅក្នុង​ឆ្នាំ ២០១៤

​ញូវយ៉ក​៖ យ៉ាងហោចណាស់ អ្នកសារព័ត៌មាន ៦០​នាក់ នៅ​ជុំវិញ​ពិភពលោក ត្រូវបាន​ស្លាប់ នៅក្នុង​ឆ្នាំ ២០១៤ អំឡុង​ពេល​បំពេញការងារ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ គណៈកម្មាធិការ​ការពា​រ​អ្នកព័ត៌មាន (CPJ) ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​
​គណៈកម្មាធិការ​ការពា​រ​អ្នកព័ត៌មាន បានបញ្ជាក់​ថា ចំនួន​អ្នកសារព័ត៌មាន​ដែល​បាន​ស្លាប់ បាន​ថយចុះ ១០​នាក់ ដោយ​កាលពី​ឆ្នាំមុន មាន​អ្នកសារព័ត៌មាន ៧០​នាក់ បាន​ស្លាប់ នៅក្នុងពេល​បំពេញការងារ​។ ចាប់តាំងពី​ឆ្នាំ ២០១១ មកដល់​ឆ្នាំ ២០១៤ នេះ មាន​អ្នកព័ត៌មាន ៧៩​នាក់ បាន​ស្លាប់​នៅ​ស៊ី​រី ដោយ​ក្នុង​ចំណោម ៧៩​នាក់ មាន ១៧​នាក់ បាន​ស្លាប់​នៅក្នុង​ឆ្នាំនេះ​៕​
james-foley

មតិយោបល់