ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនប្រុស ឈិន ឡុង ទំនងជា​ត្រូវ​ជាប់គុក ៣​ឆ្នាំ​

តារាចម្រៀង និង​សម្តែង Jaycee Chan ដែល​ត្រូវជា​កូនប្រុស​របស់​កំពូង​តារាភាពយន្ត​ហុ​ង​កុង និង​ហូលីវូដ លោក ឈីន ឡុង (Jackie Chan) ត្រួវបាន​តុលាការ​សម្រេច​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​។​​តារាចម្រៀង​វ័យ ២៣​ឆ្នាំ រូបនេះ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ជាមួយនឹង​មិត្ត​ភ័ក្តិ ដោយ​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ខែ​សីហា ជាមួយនឹង​កញ្ឆា​ទម្ងន់ ១០០​ក្រាម​។ ក្រោយ​ពី​ប៉ូលិស​ចាប់ខ្លួន លោក ឈិន ឡុង ដែល​ត្រូវជា​ឪពុក បាន​ចេញ​មុខ​សុំទោស​សាធារណជន ចំពោះ​ទង្វើ​របស់​កូនប្រុស​លោក ដោយ​លោក​បាន​និយាយថា លោក​ពិតជា​ខ្មាស់​គេ​ខ្លាំង​ណាស់ ព្រោះថា​លោក​ជា​សកម្មជន​មួយ​ប្រឆាំង​នឹង​គ្រឿងញៀន តែ​បែរជា​កូនប្រុស​ខ្លួន​ប្រើប្រាស់​ថ្នាំញៀន​ទៅវិញ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា តារាចម្រៀង Jaycee Chan អាច​ប្រឈម​មុខ​នឹង​ការ​ជាប់គុក​រយៈពេល ៣​ឆ្នាំ ពី​បទ​ប្រើប្រាស់​គ្រឿងញៀន នេះ​បើ​យោង​តាម​ច្បាប់​ប្រទេស​៕​
"Double Trouble" Beijing Premiere

មតិយោបល់