ព័ត៌មានជាតិ

ហាម​និយាយ​ទូរស័ព្ទ​ក្បែរ​របង​ផ្ទះ​មិន​ស្ដាប់​ខ្លាច​ភ្ញាក់​ក្មេង យក​កាំបិត​កាប់​ជនរងគ្រោះ​របួសធ្ងន់​

​បន្ទាយមានជ័យ​៖​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៣​ធ្នូ​២០១៤​ជនសង្ស័យ​ម្នាក់​គ្រាន់តែ​គេ​ហាម​និយាយ​ទូរស័ព្ទ​ឮ​ពេក​ក្បែរ​របង​ផ្ទះ​ព្រោះ​ខ្លាច​ភ្ញាក់​កូន​ស្រាប់តែ​យក​កាំបិទ​កាប់​អ្នក​ហាម​ចំ​មុខ​បណ្តាលអោយ​របួសធ្ងន់​នៅ​ភូមិ​បឹង​តា​ស្រី ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជយ័​។​
តាម​ការ​អោយ​ដឹង​ពី​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន​បានអោយដឹងថា អំពើហិង្សា​ខាង​លើ​បង្ក​ទ្បើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ភី គា​ក់ ភេទ​ប្រុស​អាយុ ៥៨​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ខាងលើ​ដែល មុន​កើតហេតុ ជនសង្ស័យ​ឈ្មោះ ភី គា​ក់​បាន​ដើរ​និយាយ​ទូរ​សព្ទ័​ក្បែ​របង​ផ្ទះ ឈ្មោះ អ៊ុក រ៉ា ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ពេលនោះ​ឈ្មោះ​អ៊ុក រ៉ា បាន​និយាយថា​ពូ​កុំ​និយាយ​ទូរ​សព្ទ័​ឮ​ពេក​ព្រោះ​វា​ភ្ញាក់​កូន​ខ្ញុំ​ហើយ​ឈ្មោះ ភី គា​ក់ គាត់​និយាយ​ទៅកាន់ អ៊ុក រ៉ា ថា​ហ្អែ​ង​ប្រ​យត្ន័​អញ​កាប់ងាប់​ពេលនោះ​គាត់​បាន​ប្រើ​ឲ្យ​កូន​របស់​គាត់​អាយុ​១២​ឆ្នាំ ទៅ​យក​កា​បិត ពេល​យក​មក​បាន​ក៏​កាប់​ទៅលើ​ឈ្មោះ អ៊ុក រ៉ា ដែល​ឈរ​កំពុង​ឈរ​នៅមុខ​ផ្ទះ ចំ​ថ្ងាស់​១​កាំបិត​បណ្តាល​អោយ​រង​របួសធ្ងន់​។​ភ្លាមៗ​សមត្ថកិច្ច​បាន​ទៅ​ដល់ បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ពេទ្យ​ប្រចាំ​ភូមិ ចំណែក​ជនសង្ស័យ ឈ្មោះ ភី គា​ក់ ពេល​កម្លាំង​យើង​ទៅដល់ ក៏​រត់​គេចខ្លួន​ចូល​ទៅក្នុង​ទឹកដី​ថៃ​បាត់ ឥឡូវ​កម្លាំង​យើង​កំពុង​សុំឲ្យ តម្រួត​ថៃ ស្ទាក់​ចាប់​ជន​បង្ក​៕​
2014-12-25_084757

មតិយោបល់