ព័ត៌មានជាតិ

សមត្ថកិច្ច​ថៃ​ខេត្ត​ស្រះកែវ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ជាមួយ​ថ្នាំញៀន​១១​គ្រាប់​

​បន្ទាយមានជ័យ​៖តម្រួត​ថៃ​កាលពី​វេលា​ម៉ោង​១៣​និង​៥២​នាទី​រសៀល​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០១៤​នេះ​បាន​ចាប់ខ្លួន ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​បន្ទាប់ពី​រកឃើញ​ថ្នាំញៀន​១១​គ្រាប់​នៅ​ក្នុង​ខ្លួន​។​ការចាប់ខ្លួន​នេះ​នៅ​ចំនុច ភូមិ​ថាប់​សារី​ឃុំ​ថាប់​ថៃ ស្រុក​តាប់ ប្រា​យ៉ា​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។​
លោក រស់ សា​រុំ មេបញ្ជាការរង​នគរបាល​វរ ការពារ​ព្រំដែន​គោក ៨០៧​បានអោយដឹង​ថា​ពលរដ្ឋ ចំនួន ២​នាក់​ដែល​ពាក់​ពន្ធ័​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​១១​គ្រាប់​នោះ​មាន​ឈ្មោះ​ជិម អ៊ិម ភេទ​ស្រី អាយុ ៣៥​ឆ្នាំ មាន​ថ្នាំ ញៀន​យ៉ាម៉ា​១១​គ្រាប់​នៅ​និង​ខ្លួន​និង​ម្នាក់​ទៀត​ឈ្មោះ ពេញ ពឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អ្នក​ទាំង 02 នាក់​
​រស់នៅ​ភូមិ​តា​មាំ​ង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជយ័​។
តាម​ចម្លើយសារភាព​របស់​ឈ្មោះ ពេញ ពឿត នៅ​ចំពោះ​សមត្ថកិច្ច​ថៃ​ដោយ​មាន​សមត្ថកិច្ច​ខ្មែរ​ផង​នោះ​បាន​អោយដឹងថា គាត់​គឺ ជា​ជនរងគ្រោះ​ដែល​ឈ្មោះ​ជិម អ៊ិម​ពឹងពាក់ អោយ ជួយ​ហុច​ទៅ​បុរស​ម្នាក់​ទៀត​ដែល​ជា​ជនជាតិ​ថៃ​ភ្លាមនោះ​តម្រួត​ថៃ​ក៏​បាន​ថតរូប​និង​ធ្វើ​ការចាប់ខ្លួន​តែម្តង​ហើយ​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្រះកែវ​៕​
2014-12-25_085144

មតិយោបល់