កាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោងប្រហែល០០:៣០នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត (ដាក់ដាវកែច្នៃ, កាំបិតបុ័ងតោ និងដំបងឈើតាមខ្លួនស្វែងរកគូទំនាស់ដើម្បីសងសឹកគំនុំចាស់) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥០ ផ្លូវលេខ២២៥ ក្រុមទី៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនចំនួន០៨នាក់
១- ឈ្មោះ សុខ ស៊ីណាត ហៅ ម៉ៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងរោងកម្មករសំណង់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២- ឈ្មោះ ផល សុភ័ក្រ ហៅ ផាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ សន្តិសុខឯកជន ស្នាក់នៅកន្លែងធ្វើការក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៣- ឈ្មោះ នឿន ផានុ ហៅ នុ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ដឹកឥវ៉ាន់អនឡាញ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
៤- ឈ្មោះ សៀន សាក់ ហៅ សាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងពិដាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៥- ឈ្មោះ សួង វណ្ណ: ហៅ ណាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ សន្តិសុខឯកជន ស្នាក់នៅកន្លែងធ្វើការនៅផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៦- ឈ្មោះ មាស ចាន់បរមីពិសាខ ហៅ មី ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៩x ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៧- ឈ្មោះ យ៉ត ម៉ី ហៅ ម៉ី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ស្រុកបាភ្នំ ខេត្តព្រៃវែង។
៨- ឈ្មោះ ជួន ហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង ស្នាក់នៅការដ្ឋានសំណង់ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Honda WAVE ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1CR-0030 ជារបស់ជនសង្ស័យឈ្មោះ ផល សុភ័ក្រ, ម៉ូតូម៉ាក Suzuki Smash V ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CO-2269 (មិនប្រក្រតី) និងកាំបិតប៉័ងតោ ចំនួន០១ ជារបស់ជនសង្ស័យឈ្មោះ នឿន ផានុ, ម៉ូតូម៉ាក SUZUKI LET’s ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GK-9054, កាំបិតប៉័ងតោចំនួន០១ ជារបស់ជនសង្ស័យឈ្មោះ សុខ ស៊ីណាត, ដាវកែច្នៃចំនួន០១ ជារបស់ជនសង្ស័យឈ្មោះ យ៉ត ម៉ី, ដំបងឈើចំនួន០១ ជារបស់ជនសង្ស័យឈ្មោះ ជួន ហេង។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕


មតិយោបល់