សៀមរាប៖ មានហេតុការណ៍ ដែលបង្ករឲ្យមានការភ្ញាក់ផ្អើលមួយ ក្នុងទឹកដីស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចាស់ជរាម្នាក់បានស្លាប់ ក្រោយពីវិលមកពីធានាគារវិញ ដែលត្រូវបានគេសង្ស័យថា បណ្តាល មកពីបុគ្គលិកធានាគារភូមិ ៤នាក់បង្ខំឲ្យទៅបង់លុយនៅធានាគារទាំងមិនទាន់ស្រស់ស្រូបអាហារ បណ្តាលឲ្យខ្យល់គរស្លាប់បន្ទាប់ពីវិលមកវិញ។
ហេតុការនេះបានកើតឡើងកាលព្រឹកថ្ងៃច័ន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០១៤ នៅភូមិស្វាយតាដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ជនរងគ្រោះដែលបានស្លាប់ ត្រូវបានគេស្គាល់ឈ្មោះ ខ្លេង នួន ភេទស្រី អាយុ៧៤ឆ្នាំរស់នៅភូមិកើតហេតុ បានស្លាប់ទាំងបិទភ្នែកមិនជិតតាមការឲ្យដឹងពី លោកយាយ ហម ឃិនអាយុ៧២ឆ្នាំ ត្រូវជាប្អូនជីដូនមួយរស់នៅភូមិជាមួយគ្នានិយាយថា គាត់បានទៅលេងផ្ទះជនរងគ្រោះត្រូវ ជាប្អូន ស្រាប់តែបុគ្គលិកធនាគារភូមិចំនួន៤នាក់មកបបួលបងស្រីគាត់ទៅសាលាឃុំ តែត្រូវបានជនរងគ្រោះបដិសេធមិនទៅដោយលពោលថា មិនស្រួលខ្លួន មានអាការៈលើសឈាម និងមិនទាន់ពិសារចំណី
តែបុគ្គលិកធនាគារពុំព្រម ហើយបង្ខំគាត់ទៅអោយខានតែបាន ដឹកនិងម៉ូតូទោះមកៗចុះឡើងៗធ្វើឲ្យលោកយាយមានសភាពខ្សោយកាន់តែខ្លាំង តែក៏បានបង្ខំឲ្យសងលុយជំនួសកូនគាត់ចំនួន ៥០០ដុល្លា តែគាត់ពុំមានលុយសងទេ ដោយពោលថាចាំឲ្យកូនគាត់សងទៅ ព្រោះកូនគាត់ជាអ្នកខ្ចី លុះត្រឡប់មក ផ្ទះវិញក៏មានអាការៈធ្ងន់មិនអាចពិសារបាយ ក្រោយមកក៏ដាច់ខ្យល់ស្លាប់តែម្តង។
លោក ស៊ុម ធឹម និងអ្នកស្រី ញ៉ែម មិច ភ្នាក់ងារធានាបានឲ្យលោកយាយទៅបំភ្លឺនៅសាលាឃុំ ចំនួន៣ដង តែពួកគេមិនព្រមមកទើបចាត់វិធានការដឹកយកមកសាលាឃុំតែម្តង។ ចំពោះ លោក អេង វណ្ណៈ និងប្រពន្ធឈ្មោះ លី សុនី ជាកូនបំណុលបាននិយាយថា៖ គាត់ជំពាក់លុយធនាគាភូមិចំនួន៥០០ដុល្លា សងរួច៦ខែហើយប៉ុន្តែមិនដឹងជានៅសល់ប៉ុណ្ណាទៀត ព្រោះឯកសារនៅឯប្រពន្ធរបស់លោកការសងយឺតយ៉ាវបណ្តាលមកពីមុខរបររបស់គាត់មិនកាក់កប។
ក្រោយពីជនរងគ្រោះបានស្លាប់ ពុំមានសមត្ថកិច្ចឬ គ្រូពេទ្យធ្វើកោសល្សវច្ច័យ បញ្ជាក់ថាស្លាប់ដោយសារ ខ្យល់គរ ឬជាការលើសឈាម ដោយប្រកាភ័យស្លន់ស្លោរ ដែលបង្ករឲ្យលើសឈាមស្លាប់ ចំណែកភ្នាក់ ងារធានាគារ បាននិយាយថា ក្រុមរបស់លោក គ្រាន់តែដឹកជនរងគ្រោះមកសាលាឃុំ ដើម្បីធ្វើកិច្ចសន្យា បញ្ជាក់ពីការសងលុយតែប៉ុណ្ណោះ ចំណែកការស្លាប់របស់លោក យាយ ពួកលោកគ្មានការពាក់ព័ន្ឋនោះ ទេ ព្រោះមិនបានច្របាច់កគាត់ឲ្យស្លាប់ឯណា?
ករណីខាងលើនេះធ្វើអោយមតិរបស់ប្រជាពលរដ្ឋជាច្រើនរិះគន់ទៅដល់បុគ្គលិកធនាគារដែលរៀនចប់បរិញ្ញាប័ត្រទើបអាចទទួលការងារនេះបាន ប៉ុន្តែធ្វើការមិនត្រឹមត្រូវតាមច្បាប់ ព្រោះច្បាប់ធនាគារ មនុស្សដែលមានអាយុច្រើនជាង៦០ឆ្នាំគ្មានសិទ្ធខ្ចីប្រាក់ធនាគាររឺក៏ធានាបានឡើយ ម្យ៉ាងទៀតលោកយាយ ខ្លេង នួន មានអាយុរហូតដល់៧៤ហើយ ហេតុអ្វីក៏បង្ខំអោយគាត់ទៅបំភ្លឺនៅសាលាឃុំ៕
មតិយោបល់