ព័ត៌មានជាតិ

ជរា​ទុរគត​ប្រឈម​និង​អត់​ផ្ទះ​នៅ​និង​អាហារ​ហូប​ចុក​បន្ទាប់ពី​អ្នកជិតខាង​លួច​ធ្វើ​ប្លង់​កាន់កាប់​ដី​សង់​លំនៅដ្ឋាន​

​ ​ខេត្ត​ឧត្តរមានជ័យ​៖​លោកយាយ​ជរា​ទុរគត​ម្នាក់​គ្មាន​កូនចៅ​និង​សាច់ញ្ញាតិ​ជា​ទីពឹង ដែល​មាន​ជំងឺ​ប្រចាំកាយ​ប្រឈម​និង​គ្មាន​ផ្ទះ​នៅ​និង​អាហារ​ចិញ្ចឹមជីវិត​បន្ទាប់ពី​មាន​អ្នកជិតខាង​លួច​ធ្វើ​ប្លង់​កាន់កាប់​ដី​សង់​លំនៅដ្ឋាន​របស់​គាត់​រួច​បង្ខំ​ឲ្យ​គាត់​រុះរើ​ផ្ទះ និង ផលដំណាំ​ចេញ​ឲ្យ​ផុ​តរយ​:​ពេល​បី​ថ្ងៃ​បន្ទាប់ពី​គេ​បាន​ទទួល​ប្លង់​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់​ពី​អាជ្ញាធរ ។ លោកយាយ​ជរា​ទុរគត​ឈ្មោះ រៀម ពុច អាយុ ៦៧ ឆ្នាំ រស់នៅ​ភូមិ រំចេក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដែល​មាន​កាន់​ប័ណ្ណ​ក្រីក្រ​ប្រភេទ​លេខ ១ ។​អ្នក​ដែល​លួច​ធ្វើ​ប្លង់​កាន់កាប់​ដីធ្លី​របស់​គាត់​
១-​ឈ្មោះ ឃ្លោក លន ភេទ ប្រុស អាយុ​ជាង​សែសិប​ឆ្នាំ ២-​ឈ្មោះ កាំ ភ្លឿ​ត ភេទ​ស្រី អាយុ ៤០ ឆ្នាំ ជា​អ្នក​ជិត​
​ខាង​។​
​ ​បើ​តាម​ការបកស្រាយរ​បស់​លោកយាយ​ជរា​ទុរគត​ដោយ​សំលេងរ​អាក់រ​អួលដើមក​ទាំង​ទឹកភ្នែក​រលីងរលោង​ថា​នៅ​ឆ្នាំ​២០១៣​លោកយាយ​បាន​ទៅ​សំរាក​ព្យាបាល​ជំងឺ​របេង​នៅឯ​ខេត្ត​សៀមរាប​ចំនួន បី ខែ ដោយ​មាន​ការ​ផ្តាំផ្ញើរ​ឲ្យ​លោក ជួន រតនា​វង្ស អតីត​មេភូមិ រំចេក​បច្ចុប្បន្ន​ក្រុមប្រឹក្សា​ឃុំ អន្លង់វែង ឲ្យជួយ​មើល​ការខុសត្រូវ​ចំពោះ​គាត់​ផង​ស្របពេល​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ក្រុមយុវជន​ស្ម័ក្រចិត្ត​មក​ចុះ​អនុវត្តន៍​ការងារ​វាស់វែង​ដីធ្លី​ផ្តល់​ប្លង់​កម្ម​សិទ្ធ​ស្រប​ច្បាប់​ជូន​ប្រជាពលរដ្ឋ​ដោយ​មាន​មេក្រុម​ម្នាក់​ឈ្មោះ ទឹម សា​ខន ហៅ ក​ត បាន​ឃូតឃិត​គ្នា​ជាមួយ​និង​ឈ្មោះ​ទាំងពីរ​ខាងលើ​ទៅ​វាស់ដី​របស់​គាត់​យក​ដោយ​មិន​នឹកស្មានថា​លោកយាយ​និង​មានជីវិត​វិល​ត្រលប់​មកវិញ​។ លោកយាយ​បាន​បន្តថា​ដី​របស់​គាត់​មាន​ពីរ​កន្លែង​មួយ​កន្លែង 40 x60m មួយកន្លែង​ទៀត 30 x 40m ដែល​ត្រូវបាន​ឈ្មោះ​ទាំងពីរ​ខាងលើ​លួច​ធ្វើ​ប្លង់​យក បន្ទាប់ពី​ក្រុម​យុវជន​ស្មោះ​ចិត្ត និង​ជំនាញ​សូរិយោដី​ស្រុក​បាន​ធ្វើកា​រ​បិទប្រកាស​លោកយាយ​ក៍​បាន​ធ្វើកា​រ​ប្តឹង​ទាន់ពេល​និង​មាន​ការដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ​និង​ស្រុក​ក្នុង​នោះ​អាជ្ញាធរ​ក៍​បាន​បង្កើតគណ​:​កម្មា​ធិ​ការកណ្តាល​ដោះស្រាយ​វិវាទ​ដីធ្លី​រួម​មាន​សម​សភាព​អាជ្ញាធរ​ជំនាញ​សូ​យោ​រិ​ដី​និង​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ខេត្ត​បាន​មួយ​លើក​តែ​ពាក្យបណ្តឹង​របស់​លោកយាយ​រហូតមកដល់​ពេលនេះ​គឺ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ​ដោយ​មាន​អាជ្ញាធរ​ខ្លះ​បានរ​អួ​រទាំ​ថា​គេ​ធុញទ្រាន់​ឈឺក្បាល​និង​យាយ​កញ្ចាស់​នេះ​ណាស់​។​រហូតមកដល់​ពេលនេះ​លោកយាយ​ជរា​ទុរគត​ម្នាក់​នេះ​កំពុងតែ​ប្រឈម​និង​គ្មាន​ផ្ទះ​នៅ​និង​គ្មាន​អាហារ​ហូបចុក​ដែល​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ធ្វើ​ការបោះបង់ចោល​។​
​ ​បើ​តាម​ការលើកឡើងរ​បស់​លោក ជួន រតនា​វង្ស​ក្រុម​ព្រឹក្សា​ឃុំ អន្លង់វែង​បានឲ្យដឹង​ថា​លោកយាយ​បាន​ធ្វើការ​ផ្តាំផ្ញើរ​ឲ្យ​លោក​ជួយ​មើល​ពិតប្រាកដ​មែន ដោយ​លោក​បាន​បញ្ជាក់​បន្តថា​ប្រជាពលរដ្ឋ​ទូទាំង​ភូមិ​អ្នកណាៗ​ក៍​គេ​ដឹងថា​ជា​ដី​របស់​គាត់​ពិតប្រាកដ​មែន ដែល​គាត់​បាន​កាន់កាប់​ចាប់តាំងពី​ឆ្នាំ ២០០៤ រហូតដល់​ឆ្នាំ ២០១៤​នេះ​គឺ​មាន​រយ​:​ពេល​១០​ឆ្នាំ មកហើយ ហើយ​ការនាំគ្នា​ទៅ​លួច​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ប្រហែលជា​មាន​ការឃុបឃិត​ជាមួយ​ប្រធាន​ក្រុម​និង​អាជ្ញាធរ​ភូមិ បើ​មិន​មាន​ការអះអាង​ពី​អាជ្ញាធរ​ភូមិ​ដែល​ផ្សំគំនិត​ជាមួយ​និង​អ្នក​លួច​ធ្វើ​ប្លង់​ដី​ក្រុមយុវជន​ស្ម័គ្រចិត្ត​មិន​អាច​ធ្វើការ​វាស់វែង​បានឡើយ​៕
​ ​ ​ ​ ​ ​ ​ ​ ​ ​2015-01-02_075254

មតិយោបល់