កំពង់ធំ៖ផ្លូវ១ខ្សែរត្រូវបានអាជ្ញាធ័រក្រុងស្ទឹងសែនបណ្ដោយអោយប្រជាពលរដ្ន លក់ដូរបែបអាណាធិតេយ្យ ធ្វើអោយកក់ស្ទះពុំអាចធ្វើចរាចរណ៍បាន មិនតែប៉ុណ្ណោះក៏មានការរិះគន់ពីសំណាក់ប្រជាពលរដ្នថាក្រុងស្ទឹងសែនជាក្រុង តូចមួយតែពុំសូវមានការរៀបចំសោភ័ណ្ឌភាពអោយបានស្អាតបាតនៅឡើយទេ គឺ មានតែគំរោង បានត្រឹមតែនិយាយពុំព្រមអនុវត្តន៍។
លោក តិប ញាតា នាយខ័ណ្ឌរដ្នបាលព្រៃឈើ ខេត្តកំពង់ធំបានមានប្រសាសន៍ទាំងរអូរទាំថា ការលក់ដូរបែបនេះមិនត្រឹមធ្វើចរាចរណ៍ពុំបាននោះទេ ពេលដែលខ្ញុំមានកម្មវិធីប្រជុំឫត្រូវចេញទៅក្រៅជាបន្ទាន់នោះគឺពុំអាចចេញរួចឡើយគឺត្រូវចំនាយពេលយ៉ាងតិច ២០នាទីទើបចេញរួច មិនតែប៉ុណ្ណោះកាកសំណល់ត្រី សាច់ ទឹកឆ្អាបឆ្អេះបានបន្សល់ទុកនៅសងខាងផ្លូវព្រមទាំងសំរាម រាយប៉ាយគ្មានសណ្ដាប់ធ្នាប់ ។
ប្រជាពលរដ្នជាអាជីវករលក់ដូរបានប្រាប់អ្នកសារពត៍មានថាពួកគាត់ពុំបានដឹងថាកន្លែងលក់ដូរនេះប៉ះពាល់អ្វីខ្លះនោះទេ ព្រោះអ្នកផាស៊ីផ្សារបានទាគាត់ក្នុង ១នាក់១០០០រៀល នៅពេលព្រឹក និង១០០០រៀល ទៀតពេលថ្ងៃ ហើយពួកគាត់ ក៏ពុំបានដឹងផ្លូវនេះជារបស់ម្ចាស់ផ្សារឫ ជាសាធារណះនោះទេអោយតែយកផាស៊ីពីខ្ញុំគឺខ្ញុំត្រូវតែលក់។
លោក ហុក រិន អភិបាលក្រុងស្ទឹងសែន បានមានប្រសាសន៍ថា កន្លែងលក់ដូរលើផ្លូវនេះបានរៀបចំអោយលក់ផុតពីខ្លោងទ្វាចូល ខ័ណ្ឌរដ្នបាលព្រៃឈើម្ដងជាពីដងរួចមកហើយ តែដោយសារកំណើននៃការលក់របស់ប្រជាពលរដ្ន មានការកើនឡើង ហើយទីផ្សារមានទំហំតូចចង្អៀតធ្វើអោយប្រជាពលរដ្នក្រីក្រ ចេះតែបញ្ចៀតយកកន្លែងលក់ទៅ តែអាជ្ញាធរក្រុងនិងរៀបចំអោយលក់ដូរនៅចិញ្ចើមផ្លូវខាងត្បូងវិញដើម្បីកុំអោយមានកាកកស្ទះនិងអាចចេញចូលទៅខ័ណ្ឌរដ្នបាលព្រៃឈើបានស្រួល៕
មតិយោបល់