កំពង់ធំ៖ក្រោយពីទូទស្សន៍បានចាក់ផ្សាយពីរឿងរ៉ាវដែលស្រី្ដរងគ្រោះត្រូវបានប្ដីបោះបង់ចោលក្រោយពីសំរាលកូនបាន១សប្ដាហ៍រួចមក ត្រូវបានឯកឧត្តមអ៊ុត សំអន អភិបាលខេត្តកំពង់ធំ ព្រមទាំងអង្គការនិងសប្បុរសជនបានចូលរួមជូនជាអំណោយ និងប្រាកកាសជួយដល់ស្ដ្រី រងគ្រោះបានហូបចុកនិងចិញ្ចឹមកូន និងចាត់វិធានការកោះហៅប្ដីមកសាកសួរ រហូតមកដល់ថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៤កន្លងទៅនេះ ត្រូវបាន លោកមេឃុំ និងអង្គការជួយស្ដ្រីមានវិបត្តិ អាជ្ញាធ័រក្រុង សង្កាត់ ព្រមទាំងសាក្សី ជាច្រើននាក់ ចូលរួម ជុំនុំជុំរះ ដោយភាគគីទាំងសងខាងសុខចិត្តផ្ដិតមេដាយលែងលះគ្នាផ្ដាច់សង្វាសជាប្ដីប្រពន្ធនៅពេលរសៀលថ្ងៃដដែល។
នៅក្នុងការជុំនុំជុំរះបានធ្វើឡើងនៅសាលាសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ក្រោយពីធ្វើការផ្សះផ្សាគ្នារួចមក ភាគី ក ឈ្មោះប្លង់ សុភី ជាប្តី អាយុ ៤៥ឆ្នាំ មុខរបរ ជាកសិករ រស់នៅ ភូមិ ស្ទឹងសែន ឃុំកំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងភាគី ខ ឈ្មោះ ខេន ស្រីនិច ជាប្រពន្ធ មុខរបរ លក់បង្អែម រស់នៅភូមិ ស្ទឹងសែន ឃុំកំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយ ភាគីសងខាង មានឆន្ទះចង់លែងលះគ្នាពុំអាចរួមរស់ជាប្ដីប្រពន្ធតទៅទៀតបានទេ និងបានស្ម័គ្រចិត្ត ផ្ដិតមេដាយជាភស្ដុតាង ក្នុងនោះភាគី ក អាច មានសិទ្ធិ រៀបអាពាណ៍ពិពាណ៍បានចាប់ពីថ្ងៃផ្ដិតមេដាយនេះតទៅ និងភាគី ខ មានសិទ្ធិរៀបអាពាហ៍ពិពាណ៍បានក្រោយផ្ដិតមេដាយនេះរយះពេល ១២០ថ្ងៃ ក្នុងករណីភាគីណារក រឿង បង្ករ ជុំលោះនិងទទួលខុសត្រូវតាមច្បាប់ ឯចំណែកកូនត្រូវ បានភាគីក ព្រមព្រៀង អោយភាគី ខ ជាប្រពន្ធចិញ្ចឹម មើលបីបាច់គ្រប់គ្រោងថែរក្សា ភាគី ក មានសិទ្ធិត្រូវតែសួរសុខទុក្ខនៅពេលថ្ងៃនិងផ្ដល់ សម្ភារះ លុយកាក់តែប៉ុណ្ណោះពុំមានសិទ្ធិ គ្រប់គ្រងឡើយ ភាគីកក៏ បានយល់ព្រមបង់ អាហារកាតព្វកិច្ចចំនួន១លានរៀល សំរាប់ចិញ្ចឹមកូន ៕
មតិយោបល់