ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទូរគមនាគមន៍ចិន Huawei បានរំពឹងថា ប្រាក់ចំណូលដែលបានមកពីអាជីវកម្មស្មាតហ្វូននឹងកើនឡើង ៣០ភាគរយ នៅក្នុងឆ្នាំ ២០១៤ ដោយគិតជាទឹកប្រាក់មានចំនួន ១១,៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ WSJ។
លោក Richard Yu បុគ្គលិកជាន់ខ្ពស់របស់ Huawei បានថ្លែងឲ្យដឹងថា ការលក់ស្មាតហ្វូននៅក្នុងឆ្នាំ ២០១៤ កើនឡើងដល់ ៧៥លានគ្រឿង ពោលគឺកើនឡើង ៤០ភាគរយ បើធៀបនឹងឆ្នាំ ២០១៣។ តួលេខនេះ មិនមែនជាគោលដៅដែល Huawei ចង់បាននោះទេ ព្រោះថា ផែនការ Huawei ចង់បាន ៨០លានគឿងសម្រាប់ឆ្នាំ ២០១៤ ប៉ុន្តែនេះក៏ជាតួលេខមួយដែលល្អប្រសើរផងដែរ។
គួរបញ្ជាក់ផងដែរថា Huawei ជាក្រុមហ៊ុនទូរគមនាគមន៍ធំមួយនៅក្នុងពិភពលោក និងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំមួយរបស់ចិន ដែលបច្ចុប្បន្នកំពុងតែមានទីផ្សារខ្លាំងនៅតំបន់អាស៊ី៕
ព័ត៌មានជាតិ
មតិយោបល់