(ស៉ីដនី)៖ កិច្ចចរចាពាណិជ្ជកម្មដោយសេរី រវាងសហភាពអឺរ៉ុប និងអូស្រ្តាលី ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែជម្លោះការទូតដែលផ្ទុះឡើង បន្ទាប់ពីអូស្ត្រាលី សម្រេចចិត្តក្នុងការលុបចោលកិច្ចសន្យាទិញនាវាមុជទឹកពីប្រទេសបារាំង។
បើតាមមន្រ្តីសហភាពអឺរ៉ុបម្នាក់ កិច្ចចរចាពាណិជ្ជកម្មសេរីខាងលើនេះ ត្រូវបានផ្អាករយៈពេល១ខែ គឺរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២១។ ការចរចានេះបានចាប់ផ្តើមដំបូង កាលពីឆ្នាំ២០១៨ ហើយភាគីទាំងសងខាង ធ្លាប់មានក្តីសង្ឃឹមថា នឹងអាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយ នៅចុងឆ្នាំនេះ។ ប៉ុន្តែយោងតាមស្ថានការណ៍បច្ចុប្បន្ន អនាគតនៃដំណើរការចរចា កំពុងស្ថិតក្រោមភាពស្រពិចស្រពិល ខណៈការសម្រេចចិត្តផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអូស្ត្រាលី ត្រូវបានគេមើលឃើញថាការបង្ហាញ សាមគ្គីភាពជាបារាំង ដែលជាសមាជិកសហភាពអឺរ៉ុប។
សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី៣ របស់ប្រទេសអូស្រ្តាលី ដោយការធ្វើពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរ មានទំហំជាង៤២ពាន់លានដុល្លារ និងការធ្វើពាណិជ្ជកម្មសេវាកម្មមានទំហំជាង ៣០ពាន់លានដុល្លារ កាលពីក្នុងឆ្នាំ២០២០៕
ប្រភព៖ AFP
មតិយោបល់