ព័ត៌មានជាតិ

Steven​ ​G​e​rr​a​r​d​ ​នឹ​ង​ចាក​ចេ​ញ​ពី​ហ​ង្ស​ក្រ​ហម​​​

ប្រធានក្រុមក្លិប ហង្សក្រហមលោក Steven Gerrard នឹងចាកចេញពីក្លិប នៅរដូវកាលក្តៅនេះ ។ នេះបើយោងតាមការបញ្ជាក់របស់ក្លិបហង្សក្រហម Liverpool ។​
កីឡាករ​វ័យ ៣៤ ឆ្នាំរូបនេះ កំពុងជួបផលលំបាក ​​ជាមួយនឹង​ការប្រកួតទៀតទាត់ ​នៅរដូវកាលនេះ ហើយជាមួយនឹងកិច្ចព្រម​ព្រៀង​របស់គាត់នាពេលបច្ចុប្បន្ន នឹងផុតកំណត់ ​នៅចុងបញ្ចប់រដូវកាលនេះ​ ឥឡូវ​គាត់ក៏មាន​សេរីភាព និយាយ​ជាមួយនឹងក្លិបផ្សេងផងដែរ​ ។​
អតីតប្រធានក្រុម ជម្រសើជាតិអង់គ្លេស ​បានប្រកាសថា លោកនឹងបញ្ចប់អាជីព​បាល់ទាត់ នៅ​ហង្សក្រហម Liverpool ​ដែលលេងអស់រយៈពេល ១៧ ឆ្នាំ ។​ នេះបើតាម​​ការបញ្ជាក់របស់ក្លិបហង្សក្រហម ដែលសរសេរបង្ហោះលើ​ធ្វីតទ័រ​។​
ជាមួយនឹងព័ត៌មាននេះដែរ បានធ្វើឲ្យក្លិប New York Red Bulls និង​ LA Galaxy ចាប់អារម្មណ៍ចុះហត្ថលេខា​ជាមួយនឹងគាត់​។​
លោក Brendan Rodgers ថ្មីៗនេះក៏បាននិយាយថា​ ​គាត់នឹង​មិនចុះហត្ថលេខា​បន្ត ជាមួយនឹង ប្រធានក្រុមក្លិបហង្សក្រហម Steven Gerrard នោះទេ ៕​
Steven Gerrard

មតិយោបល់