ព័ត៌មានជាតិ

Manchester​​ ​U​ni​t​e​d​ ​ច​ង់​បា​ន​ P​e​p​​e

ក្លិបបិសាចក្រហម Manchester United កំពងុដាក់សំណើរ ​ប្រឆាំងនឹង​ក្លិប មេឃខៀវ Manchester City ​ក្នុងការជំរុញ ​យក​​ខ្សែការពារអាយុ ៣១ ឆ្នាំ​ Pepe ពីក្លិប Real Madrid ។ អ្នកទាំងពីរ Louis van Gaal និង Manuel Pellegrini កំពុងរកយុទ្ធសាស្រ្តការពារ​របស់ខ្លួន ។​
កិច្ចព្រមព្រៀង​បច្ចុប្បន្នរបស់ Pepe ជាមួយនឹងម្ចាស់ជើងឯកអឺរ៉ុប ត្រូវដំណើរការហូតដល់ឆ្នាំ ២០១៦ ប៉ុន្តែ​ប្រធានក្លិបកំពុងពិចារណា បើសិនជា​មាន​ការស្នើរសុំ ផ្តល់តម្លៃពិសេសជូនក្លិបនោះ យើងគួរតែ​មើលសិន ។​
សារព័ត៌មាន Marca របស់អេស្ប៉ាញ បាន​ឲ្យដឹងថា កិច្ចសន្យាថ្មីមួយ អាចនឹងលើកយកមកបង្ហាញនៅលើតុ ក្នុងពេលឆាប់ៗ ​​សម្រាប់កីឡាករ​សញ្ជាតិព័រទុហ្គារូបនេះ ដែល​ធ្វើឲ្យ បិសាចក្រហម និងមេឃខៀវ កំពុង​ប្រើសន្ទុះទឹកប្រាក់របស់ខ្លួន ដើម្បីប្រជែងមុននឹង Real Madrid បន្តកុងត្រាថ្មី​​ជាមួយនឹង Pepe ៕​
Manchester​​ ​U​ni​t​e​d​

មតិយោបល់