ឧត្តរមានជ័យៈ មានមនុស្សប្រុសស្រីចំនួន៥នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈបើកបរយន្តកន្ត្រៃដឹកគ្នាចុះពីលើភ្នំ បានរអិល និងរេចង្កូតធ្លាក់ប្រឡាយ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិជប់គគី ខាងកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ច បាននិយាយថា ក្នុងហេតុការណ៍ខាងលើនេះ មានមនុស្សចំនួន៥នាក់ ក្នុងនោះ ចំនួន២នាក់ បានរងរបួសធ្ងន់ ទី១-ឈ្មោះ ទន់ ម៉ៅ ប្រុសអាយុ៥១ឆ្នាំ ។ ទី២ឈ្មោះ លឿន អៀត ប្រុសអាយុ៦៥ឆ្នាំ រស់នៅភូមិជាមួយខាងលើ ។ ទី៣ឈ្មោះផេង អាត ភេទស្រី អាយុ៥៧ឆ្នាំ( រងបួសធ្ងន់)។ ទី៤ឈ្មោះជៀប សំណាង ប្រុសអាយុ៥៥ឆ្នាំ(រងរបួសស្រាល)។ ទី៥ឈ្មោះទាន់ ម៉ៅ ប្រុសអាយុ៤៣ឆ្នាំ (រងរបួសស្រាល) អ្នកទាំង៥នាក់ ខាងលើ រស់នៅភូមិការណាំង ឃុំណាំ៕








មតិយោបល់