ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សៀវ​ឡុ​ង​នី ​ដូ​ច​ម្ចា​ស់​ក្សត្រី​ដោ​យ​មា​ន​អ្ន​កកា​រ​ពា​រ​ ​១​០​ នា​ក់​ក្នុ​ង​ព្រឹត្តិ​កា​រ​ណ៍​​នៅ​ប៉េ​កាំ​ង​​

នៅព្រឹកថ្ងៃទី ៣ ខែ​មករា នេះ ​ទំព័រ QQ បានចុះផ្សាយថា ​នាង Liu Yifei ហៅសៀវឡុងនី ថ្មីៗនេះបានចូលរួមក្នុងព្រឹត្តិការណ៍ នៅ ប៉េកាំង ដោយ​ទទួលបានការយកចិត្តទុកដាក់ពីទស្សនិកជន​។​
ក្នុងកម្មវិធីនេះ នាងបានស្លៀកពាក់​ឆើត​ឆាយ និងស្រស់សោភាជាទីបំផុត ។ ក្នុងនាម​ជាភ្ញៀវ​ពិសេសនៃព្រឹត្តិការណ៍នេះ នាង​សៀវឡុងនី បានរៀបចំការពារ​យ៉ាងតឹងរឹង ជាទីបំផុត ដោយ​អ្នករៀបចំកម្មវិធី ​បាន​ប្រើប្រាស់កងសន្តិសុខ ១០ នាក់ការពារនាង ។ បើទោះបីជា​ អ្នកគាំទ្រ​ចង់ឲ្យកាដូ ឬថតរូប ក៏មិនអាចទៅជិតនាង​ដែរ​។​ ទន្ទឹមជាមួយនឹងគ្នានេះដែរ មហាជន ជាច្រើន​បាននិយាយថា សៀវឡុងនី ​សូម្បីតែសើចដាក់អ្នកគាំទ្រ ក៏គ្មានដែរ ក្រៅពីវត្តមានលើឆាកនោះ ​ដែលជាហេតុ​ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងថា នាងជា​មនុស្ស​វាយឬក៕​
Liu Yifei (2)
Liu Yifei (1)

Liu Yifei (3)Liu Yifei (4)Liu Yifei (5)Liu Yifei (6)

មតិយោបល់