ព័ត៌មានជាតិ

មេ​ប៉ុស្តិ៍​ស្រ​យោង​ចេញមុខ​កាង​អជីវ​ករ​លក់ដូរ​លើ​ផ្លូវ​សាធារណៈ​ក្នុង​ផ្សារ​តាំងគោក​ស្រុក​បារាយណ៍

​កំពង់ធំៈ ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ត្រូវបាន​ក្រុម​អជីវ​ករ ផ្សារ​តាំងគោក​រឹបអូស​ទាំងស្រុង ដើម្បី​លក់ដូរ​បែប​អាណា ធិបតេយ្យ​នៅលើ​ថ្នល់ ដោយ​ពុំ​មាន​របៀប និង​សណ្តាប់ធ្នាប់ បង្ករ​ភាព​កកស្ទះ​ចរាច​រណ៍
តែ​ពុំ​ត្រូវបាន​អាជ្ញាធរ ស្រុក​ខ្វល់ខ្វាយ និង​ចាត់​វិធានការ​លុបបំបាត់​ការលក់​លើ​ផ្លូវ​កៅស៊ូ ដែល​នៅ​ជាប់​និង​ផ្សារ​តាំងគោក ស្ថិតនៅក្នុង​ភូមិ តាំ​គោក ឃុំ ស្រ​យោង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ។​
​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​នេះ គឺជា​ផ្លូវ​ដែល​មាន​សារៈសំខាន់ ក្នុង​ការដឹកជញ្ជូន ដំណាំ​កសិកម្ម និង​ឧស្សាហកម្ម ត្រូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ឆ្ពោះ​ទៅ​ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​ធន​តូច​ធំ​រាប់រយ​គ្រឿង ព្រម​ទាំង​រថយន្ត​របស់​ប្រជាពលរដ្ឋ បាន​ធ្វើដំណើរ​ឆ្លងកាត់​ចំនុច​ផ្សារ​តាំងគោក ព្រមទាំង​បានរ​អ៊ូរ​ទាំង​ពី​ការ មិន​អើពើរ​របស់​អាជ្ញាធរ បណ្តែតបណ្តោយ​ឲ្យ​អាជីវករ​យក​ថ្នល់​មក​ដាក់​តាំង​ផលិតផល​របស់​ខ្លួន​លក់​យ៉ាង រំភើយ ថែម​ទាំង​ប្រឈម​និង​បញ្ហារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​និង​កើតឡើង​។​
​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា ការលក់ដូរ​នេះ​គឺ​លោក​បាន​បង់លុយ​ឲ្យទៅ​អ្នក​យក​ភាស៊ី​ផ្សារ​ជា​រៀងរាល់ថ្ងៃ ក្នុង​មួយ​ថ្ងៃ​ចាប់ពី ១០០០​រៀល ទៅ​១៥០០​រៀល និង​ពុំ​មាន​សមត្ថកិច្ច​ខាង​ណា​មក​ហាម ឃាត់​មិន​ឲ្យ​លក់​នោះទេ ដោយសារតែ​មាន​លោក គុយ អាន ជា​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រ​យោង​ជា​អ្នក​ចេញ​មុខ​កាង និង​ដោះស្រាយ ទាំង​ជាង​១០០​តូប​ដែល​លក់​នៅលើ​ផ្លូវ​កៅស៊ូ ពាក់ព័ន្ឋ​ទៅនិង​ការចោទប្រកាន់ថា លោក គុយ អាន ជា​មេ​ប៉ុស្តិ៍​ឃុំ​ស្រ​យោង យក​អំណាច​ស្រប​ច្បាប់ មកប្រើប្រាស់​ខុសច្បាប់ ក្នុង​ការ​ចេញ​មុខ​ជាប​ង​ធំ​កាង​ឲ្យ ក្រុម​អជីវ​ករ​លក់ដូរ​នៅលើ​ផ្លូវ​សាធារណៈ គឺ​មិន​អាច​សុំ​ការបំភ្លឺ​បានទេ ។​
​លោក ហាក់ មុង​ហួត អភិបាលស្រុក​បារាយណ៍ បានឲ្យដឹងថា ជុំវិញ​ករណី​ដែល​ផ្សារ​តាំងគោក​មាន​ការដាក់ លក់​ទំនិញ​នៅលើ​ផ្លូវ​សាធារណៈ​នេះ បាន​ធ្វើឲ្យ​អាជ្ញាធរ​ឈឺក្បាល ដោយសារ​តែ​បាន​អប់រំ​ណែនាំ​ជាច្រើន​ដង ហើយ​តែ​អជីវ​ករ​គាត់​ពុំ​ព្រម​ឈប់​នោះ​ទេ ដោយ​ពួកគាត់​អះអាងថា ពុំ​មាន​ទីតាំង​ថ្មី​លក់ ទោះជា​ដេញ​ក៏ ដោយ​គឺ​ប្រៀប​បាន​និង​វែក​ចក ចំណែក​អាជ្ញាធរ​ក៏​គ្មាន​ទីតាំង​ថ្មី​សម្រាប់​ដោះ​ដូរ​ជូន​អាជីវករ​សម្រាប់​ការលក់​នោះដែរ ។​
​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​កំណាត់​ផ្លូវ​នេះ បាន​សំណូមពរ​អាជ្ញាធរ​ជួយ​ចាត់​វិធានការ​រក​ទីតាំង​ថ្មី ដើម្បី​ឲ្យ​អជីវ​ករលក់ កុំឲ្យ​យក​ផ្លូវ​សាធារណៈ​មក​ធ្វើជា​មុខរបរ ដើម្បី​ប្រមូល​លុយ​ចូល​ហោប៉ៅ​បុគ្គល ព្រោះ​ផ្លូវ​នេះ គឺជា​ញើស​ឈាម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា មិន​របស់​ប្រធាន​ផ្សារ បុគ្គល​ណាមួយ​នោះទេ ដូច្នេះ សុំឲ្យ​លោក​អភិបាលស្រុក ពង្រឹង​គុណភាព​ការងារ ចុះ​ដោះស្រាយ​បញ្ហា​ផ្សារ​តាំងគោក​ផង​៕

Kompong Thom

មតិយោបល់