អ្នកនាំពាក្យតារាចម្រៀង និងសម្តែង Ricky Martin បានចេញមុខបកស្រាយជាមួយនឹងព័ត៌មាន ថាតារាចម្រៀងរូបនេះស្លាប់ ។
យោងតាមសាព័ត៌មាន abc news បានចុះផ្សាយថា តារាចម្រៀង Ricky Martin ស្លាប់នៅម៉ោង ១៦ និង ៣០ នាទី កាលពីថ្ងៃទី ៣ ខែ មករា នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ នៅលើផ្លូវ ក្នុងទីក្រុង ឡូអេនជើឡេស រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ។ វីដេអូឃ្លិប ដែលបង្ហាញពីគ្រោះថ្នាក់នោះ បានល្បីល្បាញ ពេញបណ្តាញអ៊ីនធឺណេត ។
យោងតាមប្រភពខាងលើ បានបន្តថា គ្រោះថ្នាក់នេះ បានបណ្តាលឲ្យតារាចម្រៀង Ricky Martin ស្លាប់ នៅកន្លែង ហើយបីនាក់ផ្សេងទៀត ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ។ បើតាមសាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងផងដែរថា រថយន្តដែល Ricky Martin ជិះនេះ ដំបូងផ្លាស់ទីយឺតៗ បន្ទាប់មក ក៏បន្ថែមល្បឿន រហូតដល់ប៉ះរបាំងផ្លូវ ហើយ Ricky Martin ក៏បានខ្ជាក់ចេញពីរថយន្ត ។
ប្រភពដដែលបន្តថា ប្រហែលជា Ricky Martin បាត់បង់សតិអារម្មណ៍ កាន់ដៃចង្កូត BMW របស់គាត់ ដែលទិញ កាលពីសប្តាហ៍កន្លងទៅ ។ គ្រោះថ្នាក់ដល់ក្រវែង Ricky Martin ចេញក្រៅនេះ បានធ្វើឲ្យតារាចម្រៀងរូបនេះ បោកក្បាលនឹងថ្នល់ ហើយស្លាប់នឹងកន្លែង នៅអាយុ ៤៣ ឆ្នាំ ។
ជាមួយនឹងព័ត៌មាននេះ ដែរ អ្នកនាំពាក្យតារាចម្រៀង Ricky Martin បានចេញមុខច្រានចោលព័ត៌មាននេះ ដោយបាននិយាយថា ” Ricky Martin នៅពេលនេះគឺមានសុខភាពល្អបរិបូរណ៍ ហើយព័ត៌នេះជាព័ត៌មានចចាមអារាមតែប៉ុណ្ណោះ “៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់