ព័ត៌មានជាតិ

បិ​សា​ច​ក្រហ​ម​​​យ​ក​ឈ្នះ ​Y​e​o​v​il​ ​ក្នុ​ង​ល​ទ្ធផ​ល​ ​២​ ​ទ​ល់នឹ​ង​ ​០​ ​ក្នុ​ង​ក្រប​ខ​ណ្ឌ​ ​F​A​ C​u​p​

FA Cup៖ កាលពីរាត្រីយប់មិញនេះ កីឡាករ Ander Herrera និង Angel Di Maria ជាអ្នកដែលរកគ្រាប់បាល់បាន ជួយឲ្យបិសាចក្រហម​ឈ្នះម្ចាស់ផ្ទះ Yeovil ក្នុងលទ្ធផល ២ ទល់នឹង ០ ។​
ដោយ​មានចំនួនកីឡាករ​គ្រប់គ្រាន់​សម្រាប់លេង ក្នុងនោះមាន Radamel Falcao, Wayne Rooney , Herrera , Mata និង Angel Di Maria បានធ្វើឲ្យក្លិបមួយបិសាចក្រហម​ ​មានសន្ទុះឡើងវិញ នៅមុខមហាជន ដោយ​អាចលេង​ឈ្នះនៅក្រៅទឹកដី ។ គ្រាប់បាល់ដំបូងរបស់បិសាចក្រហមរកបានដោយ Ander Herrera នៅនាទី ៦៤ ដោយ​ងាកខ្លួនទាត់បំប៉ោងសំណាញ់ ។ នៅនាទី ៩០ ​វិញ ដោយកាប៉ះបាល់យ៉ាងល្អពី កីឡាករ Rooney ឲ្យ Angel Di Maria ​លេងមួយស្មើ​ជាមួយនឹងខ្សែការពារ និង អូសដាច់​ ឆ្កឹះ​រំលង​ក្បាលអ្នកចាំទី យកឈ្នះក្នុងលទ្ធផល ២ ទល់នឹង ០ ក្រោយ​អាជ្ញាកណ្តាលផ្លុំកញ្ជែរបញ្ចប់​។​

នៅសប្តាហ៍ក្រោយនេះដែរ កីឡាកររបួស ជាច្រើនរបស់បិសាចក្រហម ​ជាសះស្បើយទាំងស្រុងហើយ ហើយក៏ជាឱកាស​ដែល Van Gaal ត្រូវ​ប្រើយុទ្ធ​សាស្ត្រ​អស់ពីចិត្ត បង្ហាញដល់គូប្រកួត ក្នុងក្របខណ្ឌ Premier League ខណៈដែលក្លិបមួយនេះ​​នៅលេខរៀងទី ៣ ដោយចាញ់ក្លិបកំពូល​តារាង ទាំង ២ ៩ ពិន្ទុ ៕

Di Maria
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់