ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

គូ​ម៉ា ​ហៅ​ ​ម​ង្គ​ល​​ទី​ណា​​​​ប​ង​ថ្លៃ​ពេ​ញៗ​មា​ត់​​

ភ្នំពេញ​៖ ក្រោយពី គូម៉ា និងអេនីហ្សាម បណ្តើរ​គ្នា​ទៅមើលកុន តែពីរនាក់ ជាសញ្ញា​ថា អ្នកទាំងពីរ​បានផ្តើមស្នេហ៍និងគ្នា ​ ហើយពេលនេះ​កាន់តែ​ជាក់មែនទែនហើយ ក្រោយពី​គូម៉ា ហៅ មង្គលទីណា បងថ្លៃពេញៗមាត់ ។​
Kuma
ពីពួកម៉ាក និងគ្នា រវាង គូម៉ា​ និង មង្គលទីណា បានក្លាយទៅជាសាច់ញាតិ​ បាន​ធ្វើឲ្យ​អ្នកគាំទ្រ និង​អ្នកតាមដាន​សង្គមសិល្បៈចាប់អារម្មណ៍យ៉ាងខ្លាំង ​ក្រោយពីរឿងនេះផ្ទុះឡើង ។​
ប្រភពព័ត៌មាន​ក្នុងចង្កោមសិល្បៈ ហើយក៏ជា​អ្នកដឹកនាំសម្តែង និងនិពន្ធ បាន​ប្រាប់ឲ្យអះអាងដោយប្រាកដប្រជាថា “គូម៉ា និង អេនីហ្សាម ពិតជា​ស្រលាញ់គ្នា ​មែន ដោយចំណងស្នេហ៍ពួកគេទាំងពីរ កំពុងស្អិតរមួត អាចនឹង​ដឹកដៃគ្នាចូលរោងការ ។ អ្វីដែលកាន់តែ​ជាក់ជាងនេះ​ទៅទៀត ​ប្រភពដដែលមិនបញ្ចេញឈ្មោះ បាន​បន្តថា ពេលនេះ គូម៉ា ហៅ ​មង្គលទីណា ដែលជាមិត្តភក្តិ បងថ្លៃពេញៗមាត់ “។​
សូមបញ្ជាក់ផងដែរថា ​ចំណងស្នេហ៍រវាង គូម៉ា​ និងអេនីហ្សាម ​ផ្ទុះឡើង ក្រោយ​គូម៉ា ចូលច្រៀងនៅផលិតកម្មថោន ​ចុងឆ្នាំ ២០១៤ ។ តើ​​តារា​ពីរ ដួងនេះ អាចដឹកដៃគ្នា ទទួល​ពរជ័យ ពីមេ បា បានដែរឬទេ ?​

មតិយោបល់