ព័ត៌មានជាតិ

សាលា​រាជធានី​ភ្នំពេញ ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​

​ព្រឹក​ថ្ងៃ​ទី ០៣ ខែ កក្កដា ឆ្នាំ ២០១៤ សាលា​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង លោក ងី ប៊ុនលី ជា​ប្រធាន​មន្ទីរ​រ៉ែ និង​ឋាម​ពល​រាជធានី​ភ្នំពេញ ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោកជំទាវ ប៉ែន ឆ​ដា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ឋាម​ពល និង ឯកឧត្តម សេង រតនៈ អភិបាលរង​រាជធានី​ភ្នំពេញ ។

​ថ្លែង​ទៅ​កាន់​អង្គពិធី ឯកឧត្តម សេង រតនៈ អភិបាលរង​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់ថា ទន្ទឹម​នឹង​ការ រីកចម្រើន​របស់​រាជ​ធានី​ភ្នំពេញ យើង​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន ដូចជា ការប្រកប​អាជីវកម្ម​បញ្ចូល​ហ្គាស​នៅ តាម​ផ្ទះ​ដែល​ងាយ​នឹង​បង្ករ​គ្រោះថ្នាក់ ការគ្រប់គ្រង​រណ្តៅ​ដី​មិនទាន់​បាន​ល្អ​នៅឡើយ​ដោយ​ខ្វះ​បទដ្ឋាន​បច្ចេកទេស គ្មាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ជាដើម ។ ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​តាម​ដង​ទន្លេ​នៅតែ​កើតមាន​ក្នុង​តំបន់ហាមឃាត់ ដែល​បង្ករ​គ្រោះថ្នាក់ និង​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ។ ដូច្នេះ មន្ទីរជំនាញ ត្រូវ​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស និង​សុំ​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ ។

​មានប្រសាសន៍​ក្នុង​នោះ​ដែរ លោកជំទាវ ប៉ែន ឆ​ដា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ឋាម​ពល បាន​សង្កត់ធ្ងន់ថា នៅ​រាជធានី​ភ្នំពេញ មាន​បញ្ហា​ប្រឈម​ជាច្រើន​ទាក់ទង​ទៅ​នឹង​វិស័យ​រ៉ែ និង​ឋាម​ពល ដូចជា សុវត្ថិភាព​ហ្គាស ការធ្វើ អាជីវកម្ម​រណ្តៅ​ដី ការ​បូម​ខ្សាច់​ខុសច្បាប់​ជាដើម ដែល​ចាំបាច់ មន្ទីរ​រ៉ែ និង​ឋាម​ពល​រាជធានី​ភ្នំពេញ ត្រូវ​ក្តាប់​ឲ្យបាន និង ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​បំពេញបែបបទ​ត្រឹមត្រូវ​តាមច្បាប់ និង​ក្តាប់​ឲ្យបាន​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋា ភិ​បាល និង​ផែនការ​អភិវឌ្ឍន៍​លើ​វិស័យ​នេះ​។​
vice-gov.-on-030714-8-140438041669232

មតិយោបល់