ក្នុងសន្និសីទកាសែត បង្ហាញពីវត្តមាន អាលប៊ុមថ្មី Aiyo, Not bad នៅពេលថ្មីៗនេះ តារាចម្រៀង Jay Chou បានអះអាងទាំងទំនុកចិត្តថា ជាមួយនឹងភាពបរិសុទ្ធ ដៃគូរបស់ខ្លួន។
ក្នុងខែ ធ្នូ ឆ្នាំ ២០១៤ តារាចម្រៀង Jay Chou បានអះអាងា គាត់នឹងរៀបការ ជាមួយនឹងមិត្តស្រី ឈ្មោះ Hannah Quinlivan នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៥ នេះ ហើយក៏ជាខួបកំណើតគម្រប់ ៣៦ ឆ្នាំ ផងដែរ ។ លោកបានបន្តថា បញ្ហារៀបការនេះ ខ្លួនបានស្នើសុំទៅកាន់មិត្តស្រីរួចរាល់ហើយ។
ក្នុងអំឡុងពេលដែល Jay Chou ចូលរួមបុណ្យជ្រមុជទឹក នោះ នាង Hannah បានប្រាប់ថា ភាពបរិសុទ្ធ ឬព្រហ្មចារីយ៍ នឹងទុករហូតដល់នាងរៀបការ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ Jay បានចែកចាយនូវព័ត៌មានមួយទៀតថា ខ្លួនចូលចិត្ត ក្មេងៗ ហើយក៏ចង់បានកូន ៥ នាក់ ដើម្បីបង្កើតវង់តន្ត្រីមួយផងដែរ។ Jay បានបន្ថែមជាចុងក្រោយថា ខ្លួនជាកូនប្រុស តែម្នាក់គត់ ក្នុងគ្រួសារ ហើយក៏មានអារម្មណ៍ថាឯកោណាស់ ហើយបើសិនជា អាចខ្លួននឹងយកឲ្យបានកូន ៥ ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់