យោងតាមប្រភពព័ត៌មាន មេត្រូចុះផ្សាយនៅថ្ងៃទី ៨ ខែ មករា នេះបានឲ្យដឹងថា អ្នកចាំទីរបស់បិសាចក្រហម David De Gea នឹងចាកចេញទៅកាន់ Real Madrid នៅចុងបញ្ចប់រដូវកាលនេះ ។
កីឡាករ David De Gea ទើបតែចុះកុងត្រាថ្មីជាមួយនឹងក្លិប ទោះជាយ៉ាងនេះក្តី អ្នកចាត់ការទូទៅ Louis van Gaal បានសម្រេចចិត្ត ដាក់ក្នុងបញ្ចីលក់ ។
ឥឡូវនេះដែរ សារព័ត៌មានក្នុងប្រទេសអេស្ប៉ាញ បាននិយាយថា កីឡាករ De Gea កំពុងទន្ទឹងរងចាំ ខ្លួនទៅកាន់ Real Madrid ។ វាត្រូវបានគេយល់ឃើញថា Real Madrid ចង់បាន De Gea លេងរយៈពេលវែង ដោយជំនួសតំណែង Iker Casillas ដោយផ្តល់ទឹកប្រាក់ ២៥ លានផោន ៕
ព័ត៌មានជាតិ
មតិយោបល់