បាត់ដំបងៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ចាប់ពីពេលព្រលប់រហូដល់ម៉ោង ១២ អាធ្រាតុ លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តបាត់ដំបង បានដឹកនាំធ្វើការត្រួតពិនិត្យអ្នកបើកបររថយន្តនៅលើកដងផ្លូវជាតិ នាចំណុចឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីស្វែងរកសារធាតុញៀននៅក្នុងខ្លួន ។ ចូលរួមនាពេលនោះមានលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន តំណាងឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងក្នុងអង្គភាពជំនាញពាក់ព័ន្ធចូ លរួមក្នុងសកម្មភាពនេះ ក្រៅពីនោះ មានមន្រ្តីនៃមន្ទីរសាធារណៈការណ៍ និងដឹកជញ្ជូនខេត្ត ក៏មានវត្តមានចូលរួមផងដែរ។
ជាលទ្ធផលនគរបាលបានធ្វើការពិនិត្យ ចំពោះអ្នកបើកបររថយន្ត ១៨២នាក់ លើចំនួន ១៨០គ្រឿង ដែលក្នុងនោះមានមនុស្សចំនួន ០២ នាក់ជាជំនួយការបើកបរ ដើម្បីស្វែងរកសារធាតុញៀន នៅក្នុងខ្លួនហើយលទ្ធផលបានបង្ហាញថា មានអ្នកបើកបររថយន្តចំនួន ០៨នាក់ ដែលមានផ្ទុកសារធាតុ ញៀននៅក្នុងខ្លួនខណៈកំពុងកាន់ចង្កូតរថយន្តលើដងផ្លូវសាធារណៈ ហើយក្នុង នោះកត់សម្គាល់ឃើញថា អ្នកបើកបររថយន្តដឹកទំនិញមានអាត្រាប្រើប្រាស់សារធាតុញៀនច្រើនជាងគេ។ នៅក្រោយពេលធ្វើតេស្តទឹកនោម រកឃើញថា ពួកគាត់មានសារធាតុញៀននៅក្នុងខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា នគរបាលបាននាំទាំងរថយន្ត និងអ្នកបើក បររថយន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី។
លោកព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា ដែលបានដឹកនាំបញ្ជាផ្ទាល់ក្នុងកិច្ចប្រតិបត្តិការនេះ បានអំពាវនាវដល់ ប្រជាពលរដ្ឋទូទៅ អ្នកបើកបររថយន្ត ក៏ដូចជាម្ចាស់ក្រុមហ៊ុន ឬម្ចាស់រថយន្តដែល ប្រើប្រាស់ ឬជួលអ្នកបើកបររថយន្តឲ្យខ្លួននោះ សូមចូលរួម អប់រំណែនាំ និងផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដល់សមាជិកគ្រួសារ អ្នកធ្វើការបើកបររថយន្តរបស់ក្រុមហ៊ុនខ្លួន ឬរបស់សាមីខ្លួនព្រោះថា អ្នកបើកបររថយន្តដឹកទំនិញ ឬបើក បររថយន្តដទៃទៀតនៅលើដងផ្លូវសាធារណៈមានផ្ទុកដោយសារធាតុញៀននៅក្នុងខ្លួនបែបនេះគឺជាហានិភ័យ សម្បើមណាស់សម្រាប់អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកប្រើប្រាស់ផ្លូវជាមួយផងដែរ ។
ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង បានបញ្ជាក់ថា ពីពេលនេះតទៅ អនុវត្តតាមបទបញ្ជារបស់ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ការអនុវត្តចំពោះអ្នកបើកបររថយន្ត ដើម្បីស្វែងរកសារធាតុ ញៀននៅក្នុងខ្លួនគឺនគរបាលយើងនៅតែបន្តធ្វើស កម្មភាពបានជាប់ជាប្រចាំ៕
មតិយោបល់