ព័ត៌មានជាតិ

បិ​សា​ច​ក្រ​ហម​ ​បញ្ច​ប់​កិ​ច្ច​ព្រ​ម​ព្រៀ​ងជា​មួ​យ​នឹ​ង​​​អ្នក​ចាំ​ទី​ ​V​i​c​t​or​ ​V​a​l​de​s​ ​ដោ​យ​ជោ​គ​ជ័​យ​​

អង់គ្លេស​៖ក្លិបបិសាចក្រហម Manchester United បាន​បញ្ចប់កិច្ចព្រមព្រៀង​ដោយជោគជ័យ ​​ជាមួយនឹងអ្នកចាំទី Victor Valdes ​ ដោយកុងត្រារយៈពេល ១៨ ខែ ក្រោយកីឡាកររូបនេះ ផុតកុងត្រា​ជាមួយនឹង​អ្នកមានបុណ្យ Barcelona ។​
កីឡាករ​សញ្ជាតិ​អេស្ប៉ាញរូបនេះ បានចាកចេញពី Barcelona នៅចុងបញ្ចប់រដូវកាលនេះ ដោយចំណាយពេល ៣ ខែ ហ្វឹកហាត់ ជាមួយនឹង បិសាចក្រហម ដែលជា​ក្លិបមានយក្សរបស់អង់គ្លេស​ ។​

អ្នកចាំទី អាយុ ៣២ ឆ្នាំរូបនេះ បាននិយាយថា ​វាគឺកិត្តិយស​ណាស់ ​ដែលបាន​ចុះហត្ថលេខា​ ជាមួយនឹងបិសាចក្រហម ហើយក៏អរគុណដល់ អ្នកចាត់ការទូទៅ Louis van Gaal ដែលបាន​ស្តារ​ការបណ្តុះបណ្តាល​រូបខ្ញុំឡើងវិញ ។​ អ្នកចាំទីរូបនេះបាន​បន្តថា បើទោះបី នៅទីនេះ មានរយៈពេលខ្លី តែ​ខ្ញុំឃើញថាក្លិបមួយនេះ ពិតជាអស្ចារ្យណាស់ ។​
ដើម្បីបញ្ជាក់រឿងនេះ Louis van Gaal បាន​បន្ថែមទៀតថា “ខ្ញុំរីករាយណាស់ ដែល​បញ្ចប់ការចុះហត្ថលេខា​ ដោយជោគជ័យ ជាមួយនឹងអ្នកចាំទី “៕​
_80147706_valdes_united

មតិយោបល់