ព័ត៌មានជាតិ

Huawei រំពឹង​ប្រាក់ចំណូល ឆ្នាំ ២០១៤ កើនឡើង ២០%

​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei Technologies Co (Huawei) បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា ប្រាក់ចំណូល​ឆ្នាំ ២០១៤ រំពឹងថា​នឹង​កើនឡើង ២០​ភាគរយ បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​គ្រឿង​បរិក្ខា​ទូរគមនាគមន៍​ធំជាងគេ​នៅ​ចិន​មួយ​នេះ បាន​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូន​។​
Huawei-Logo
Huawei បាន​រំពឹង​ថា ប្រាក់ចំណូល​ប្រចាំឆ្នាំ ២០១៤ នឹង​ទទួលបាន ២៨៧ ពាន់​លាន​យ័ន ស្មើនឹង ៤៦,៣​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ប្រាក់​ចំណេញ​ចំនួន ៣៤,៣​ពាន់​លាន​យ័ន​។ នេះ​បើ​យោង​តាម​សំដី​របស់​ប្រធាន​ហិរញ្ញវត្ថុ Cathy Meng បាន​ថ្លែង​ឲ្យដឹង​ពី​ទីក្រុង​ប៉េកាំង​។​
​នៅក្នុង​ឆ្នាំ ២០១៤ ក្រុមហ៊ុន Huawei បាន​ពង្រីក​ខ្លួន​ចូល​ទីផ្សារ​ស្មា​ត​ហ្វូន​យ៉ាងខ្លាំង ដោយ​បាន​បញ្ចេញ​លក់​ស្មា​ត​ហ្វូន​ទំនើប​ជា​ច្រើន​ម៉ូដែល ហើយក៏​ទទួលបាន​ការពេញនិយម​ពី​សំណាក់​អ្នក​ប្រើ​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​មួយចំនួន​នៅ​អាស៊ី​៕​

មតិយោបល់