ព័ត៌មានជាតិ

អង្គុយក្រោមផ្ទះរន្ទះបាញ់ស្លាប់ ចោលប្រពន្ធ និងកូន

កំពង់ឆ្នាំងៈ មានភ្លៀងធ្លាក់មួយមេធំយ៉ាងធំ លាយឡំជាមួយខ្យល់ ផ្គ រន្ទះ ដោយឃើញសភាពដូចនេះ ក្រុមគ្រួសារបានរត់ឡើងទៅលើផ្ទះ ដោយឡែក ជនរងគ្រោះ នៅអង្គុយលើគ្រែក្រោមផ្ទះ កំពុងតែជក់បារីជក់ ក៏ស្រាប់តែរន្ទះ បាញ់ចូលទៅក្រោមផ្ទះ បណ្ដាលឲ្យស្លាប់ចោលប្រពន្ធ និងកូន។

ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៥ មិថុនា២០១៦ ម្សិលមិញ ស្ថិតនៅក្នុងភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ សុខ សៀង ភេទប្រុសអាយុ៤៧ឆ្នាំមានប្រពន្ធកូន២នាក់នៅក្នុងបន្ទុក ។

នៅមុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេធំយ៉ាងខ្លាំងលាយឡំជាមួយខ្យល់ ផ្គរ រន្ទះដោយឃើញសភាពដូចនេះផងបានរត់ឡើងទៅលើផ្ទះ ចំណែកជនរងគ្រោះបាននៅអង្គុយលើគ្រែក្រោមផ្ទះជក់បារី ក៏ស្រាប់តែរន្ទះបានបាញ់ចូលទៅក្រោមផ្ទះជនរងគ្រោះបែកផ្កាភ្លើងភ្លឺពេញក្រោមផ្ទះ ។ ក្រោយពីស្ងប់ស្ងាត់ពីរន្ទះកូនជនរងគ្រោះបានចុះ មក ឃើញឪពុកដេកស្លាប់ នៅខាងក្រោមផ្ទះបាត់ទៅហើយ។

ដោយឃើញសភាពដូច្នេះក្រុមគ្រួសារបងប្អូនសាច់ញាតិ បានស្រែកឆោឡោឡើង ហៅអ្នកជិតខាងឲ្យជួយ និងខ្លះទៀតបានរត់ទៅប្រាប់សមត្ថកិច្ច។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការពិនិត្យសាកសពរួចរាល់បានប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Screenshot_2016-06-06-13-13-28Screenshot_2016-06-06-13-13-39Screenshot_2016-06-06-13-13-52Screenshot_2016-06-06-13-14-11

មតិយោបល់