អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ក៏បានចូលរួមប្រជែងទិញ កីឡាករ Lionel Messi ផងដែរ ក្នុងទីផ្សារផ្ទេរកីឡាករ នៅខែ មករានេះ ខណៈដែល Messi បានបង្ហើបពាក្យចង់ចាកចេញនោះ។នេះបើយោងតាមសារព័ត៌មាន មេត្រូចុះផ្សាយ នៅថ្ងៃទី ១៣ ម្សិលមិញនេះ។
អនាគតលេងរបស់ Messi នឹងសម្រេចក្នុងខែនេះ ដោយមានក្លិបធំចង់បានក្នុងនោះ មានតោខៀវ និង PSG ដែលកំពុងតំឡើងសាច់ដុំដាក់គ្នា ។
ក្នុងពេលដែល Lionel Messi បង្ហើបពាក្យថា ឆ្នាំក្រោយ មិនដឹងនៅទីណា ក្នុងកម្មវីធី Ballon d’Or នោះ សារព័ត៌មាន Guardian បានចុះផ្សាយថា បិសាចក្រហម ក៏មានកិច្ចព្រមព្រៀងមួយ ចង់បានកីឡាកររូបនេះដែរ។
បិសាចក្រហម ពួកគេគឺមានឥទ្ធិពលហិរញ្ញវត្ថុ ដើម្បីចុះហត្ថលេខា ទិញ Messi ដោយគ្មានប៉ះពាល់ដល់ FFP នោះទេ បើទោះបី ៥០០ លានផោនក៏ដោយនោះ ។
ក្រៅពីនេះ បិសាចក្រហមក៏កំពុងសំឡឹងមើល កីឡាករ Gareth Bale ផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់