ព័ត៌មានជាតិ

អាមេរិក​បញ្ជូន​គ្រាប់​មី​ស៊ី​ល​និង​យន្តហោះ​យ​ការណ៍​ជាច្រើន​គ្រឿង​ទៅ​ជួយ​អ៊ីរ៉ាក់​

ទីក្រុង​វ៉ា​ស៊ិន​តោន ៖​កាសែត​The New Your Times បាន​សរសេរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​សហរដ្ឋអាមេរិក​បាន​សម្រេច​បញ្ចេញ​ជំនួយ​ទៅឲ្យ​អ៊ីរ៉ាក់​នូវ​គ្រាប់មី​ស៊ីល​និង​យន្តហោះ​ស៊ើបការណ៍អ​ត់​មាន​មនុស្សបើក​ជាច្រើ​ន​គ្រឿង​ទៅឲ្យ​កម្លាំង​ទ័ព​របស់​ប្រទេស​នេះ​ដើម្បី​តបត​ទៅ​នឹង​កម្លាំង​បះបោ​ល​ដែល​កំពុង​រីក​រាលដាល​។​

​គ្រាប់​មី​ស៊ី​ល​ប្រភេទ Hellfire ចំនួន 75 គ្រាប់​និង​យន្តហោះ​ស៊ើបការណ៍​ម៉ាក ScanEagle ប្រមាណ 10 គ្រឿង​ទៀត​នឹង​ត្រូវ​ប្រគល់​ដល់ដៃ​ភាគី​អ៊ីរ៉ាក់​នា​ខែ​មិនា​ខាងមុខ​។​ការផ្តល់​ជំនួយ​បែបនេះ​គឺ​ស្ថិតនៅ​ពីក្រោយ​កិច្ចប្រជុំ​មួយ​រវាង​លោក​ប្រធានា​ធិបតិ​អ៊ីរ៉ាក់ Nuri Kamal al-Maliki ជាមួយនឹង​លោក​អូ​បា​ម៉ា​កាលពី​ខែ​មុន​លើ​បញ្ហា​នៃ​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​បះបោ​ល​អាល់​កៃ​ដា​ជាមួយនឹង​រដ្ឋា​ភិល​បាល​អ៊ីស្លាម​អ៊ីរ៉ាក់​និង​រដ្ឋាភិបាល​ស៊ី​រី​ផង​ដែរ​ទៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​និង​ជាប់​ជាមួយ​ព្រំដែន​នៃ​ស៊ី​រី​។​

​នៅក្នុ​ស​សេចក្តីថ្លែងសន្ទរក​ថា​មួយ​របស់​អ្នកនាំពាក្យ​របស់​អាមេរិក​លោក Jen Psaki ដែល​បាន​និយាយថា​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ការបញ្ជូន​ជំនួយ​នេះ​ទៅ​កាន់​អ៊ីរ៉ាក់​ពីព្រោះ​ថា​ពូក​រ៉ាឌីកាល់​ជា​សត្រូវ​ជា​មួយ​នឹង​អាមេរិក​និង​ប្រទេស​អ៊ីរ៉ាក់​ផង​ហើយ​ក្រុម​នេះ​បាន​ធ្វើឲ្យ​មាន​ការគម្រាមកំហែ​ង​ជា​ខ្លាំង​មក​លើ​តំបន់​មជ្ឍឹម​បូពា​ខ្លាំង​បំផុត​៕​
33.si

មតិយោបល់