កណ្តាលៈ កូនចង្រៃ ដុតផ្ទះឪពុកម្តាយខ្លួនឯង បណ្តាលអោយឆេះអស់គ្មានសល់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤និង១៥នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។
ផ្ទះដែលកូនចង្រៃដុតខាងលើមានទំហំ ៦មx៧ម ១ខ្នង ប្រក ស័ង្កសី ១ជាន់ ជញ្ជាំងឈើ ថ្ម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ (ឆេះខូចខាតទាំងស្រុង)។
ជនរងគ្រោះដែលជាម្ចាស់ផ្ទះឈ្មោះ តាត់ ភឿន ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល និងផ្ទះ០១ខ្នងទៀតមានទំហំ ៥,៥ម x១២ម ១ខ្នង ធ្វើថ្ម ដំបូលចាក់បេតុង និង សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនតូច ឆេះខូចខាតបន្តិចបន្ទួច)
តាមប្រភពបានឲ្យដឹងថានៅថ្ងៃកើតហេតុខាងលើមានករណីអគ្គីភ័យឆេះផ្ទះអស់ចំនួន១ខ្នងនិងឆេះរាលដាលដល់ផ្ទះអ្នករស់នៅជិតខាងគ្នាចំនួនន០១ខ្នងទៀត ។ មូលហេតុ បណ្ដាលមកពីឈ្មោះ ភី វ៉ុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនប្រុសបង្កើតរបស់ឈ្មោះ តាត់ ភឿន ជា
ម្ចាស់ផ្ទះ)បានដុតបំផ្លាញផ្ទះដោយខ្លួនឯង។
ក្រោយពេលកើតហេតុជនសង្ស័យឈ្មោះ ភី វ៉ុង ត្រូវកម្លាំងរាជអាវុធហត្ថស្រុកស្អាងឃាត់ខ្លួនដើម្បីយកទៅធ្វើការសាកសួរ៕
មតិយោបល់