តារាចម្រៀងជ្រក ក្រោមទ្រនំផលិតកម្មថោន កំពុងតែច្បាមប្រជាប្រិយភាព សារជាថ្មី ម្តងទៀត ដោយមានបទជាច្រើន កំពុងទទួលបានការគាំទ្រ ។
តារាចម្រៀងសម្បុរខ្មៅ គូម៉ា ត្រូវបានគេស្គាល់ថា ជាតារាបាល់ទាត់ របស់ក្រុមបៃតង ក្រៅពីអាជីព ជាតារាចម្រៀង ។ ក្នុងរង្វង់វិស័យ បាល់ទាត់នេះ គូម៉ា ជាកីឡាករលេងដ៏ល្អ ដែលកីឡាករស្ថាប័នផ្សេងធ្លាប់លេង ជាមួយសរសើរថា លេងខ្លាំង និងមានតិចនិកខ្ពស់ ក្នុងការបណ្តើរបាល់ បើកីឡាករ ២ ឬ ៣ នាក់ សឹងតែចូលមិនចុះ និង គូម៉ា ។
តែអ្វីដែលយើងភ្ញាក់ផ្អើល ស្តាប់ទៅ គួរឲ្យអស់សំណើចនោះ គឺឈ្មោះ ថ្មីរបស់គូម៉ា ដោយអ្នកក្នុងរង្វង់ស្នេហាវិស័យកីឡា និង អ្នកសិល្បៈ ធ្លាប់លេងជាមួយនឹងគូម៉ា បានហៅថា “អាក្របីព្រៃ” ឬ “អាព្នង” ។
ប្រភពបានព័ត៌មានចេញពីចង្កោមសិល្បៈដូចគ្នា ដែលធ្លាប់លេង បាល់ទាត់ ជាមួយនឹងគូម៉ា បានបង្ហើបថា “បាទបង ! ឈ្មោះក្រៅរបស់គូម៉ា ស្តាប់ទៅគួរឲ្យចាប់អារម្មណ៍ ណាស់ តែរៀងគ្រោតគ្រាតបន្តិច ដោយគេហៅថា “អាក្របីព្រៃ ឬ អាព្នង ” វាគ្រាន់តែឈ្មោះដែលគេដាក់រហស្សនាមឲ្យក្នុងវិស័យបាល់ទាត់តែប៉ុណ្ណោះ។ ការហៅនេះ គឺផ្អែកទៅលើ រូបសម្រស់របស់គេដោយមានសម្បុរខ្មៅ សក់វែង ជាពិសេស រាល់ពេលជូតកន្សែង ឬ ក្រណាត់លើ ក្បាល មើលទៅដូចព្នង ។ មួយវិញទៀត អ្វីដែលគេហៅថា “អាក្របីព្រៃ” នោះ គឺកីឡាកររូបនេះលេងបាល់មាន សុះរត់ យ៉ាងលឿន ហើយគូថដ៏ធំរបស់គាត់ មើលទៅ ដូចក្របីព្រៃរត់ចឹង តែអ្នកលេងល្មម ឬតិចនិកលេងប្រហាក់ប្រហែល គាត់ ទៅមិនរួចនោះទេ ព្រោះគាត់កម្លាំងខ្លាំងណាស់៕
មតិយោបល់