ព័ត៌មានជាតិ

រថយន្ត​ក្រុមហ៊ុន​ផលិត​បំពង់​ទីប​ជ័រ​ខេ​អេ​ភី​បើក​វ៉ា​ប៉ះ​ជាមួយរ​យន្ត​ហ៊ីយ៉ានដាយ​បណ្តាលឱ្យ​រង​ការខូចខាត​

​រថយន្ត​កូរ៉េ​របស់​ក្រុមហ៊ុន​ផលិត​បំពង់​ទីប​ជ័រ​ខេ​អេ​ភី​បាន​បើក​វ៉ា​ហើយ​ទៅ​ប៉ះ​ជាមួយនឹង​រថយន្ត​ហ៊ីយ៉ានដាយ​មួយគ្រឿង​ដែល​កំពុងតែ​ធ្វើ​ដំណើរ​ដូច​គ្នា​បណ្តាលឱ្យ​រង​ការខូចខាត​ផ្នែក​ខាង​មុខ​មួយ​ចំហៀង​ហើយ​រថយន្ត​ព្យាយាម​បើក​រត់​តាំងពី​ចាក់អង្រែលើ​ក៏បាន​ត្រូវ​សមត្ថកិច្ច​ដេញ​ស្ទាក់​ចាប់បាន​នៅ​ចំណុច​មុខ​មន្ទីរ​ពហុ​ព្យាបាល​បញ្ញា​ស័ក​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​កែង​នឹង​ផ្លូវ​លេខ​៣៧១​ស្ថិតក្នុង​សង្កាត់​បឹងទំពុន​ខណ្ឌ​មានជ័យ​កាលពី​វេលា​ម៉ោង​៨​នឹង​១៥​នាទី​យប់​ថ្ងៃទី​១៣​ខែ​មករា​ឆ្នាំ​២០១៥​។​
KAP
​ ​យោងតាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ហ៊ីយ៉ានដាយ​ពណ៍​ទឹកប្រាក់​មួយ​គ្រឿង​ពាក់​ស្លាក​ភ្នំពេញ​2P-7528 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ខណះមក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​កូរ៉េ​ដឹក​បំពង់​ទីប​ជ័រ​ពេញ​របស់​ក្រុមហ៊ុន​ផលិត​បំពង់​ទីប​ជ័រ​ខេ​អេ​ភី​បាន​បើក​វ៉ា​មក​ពី​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ក៏​ទៅ​ប៉ះ​ជាមួយ​នឹង​រថយន្ត​ហ៊ីយ៉ានដាយ​ដែល​កំពុងតែ​ធ្វើដំណើរ​ដូច​គ្នា​បណ្តាលឱ្យ​រង​ការខូចខាត​ផ្នែក​ខាង​មុខ​មួយ​ចំហៀង​ហើយ​រថយន្ត​ព្យាយាម​បើក​រត់​តាំង​ពី​សង្កាត់​ចាក់អង្រែលើ​ក៏បាន​ត្រូវ​សមត្ថកិច្ច​ដេញ​ស្ទាក់​ចាប់បាន​នៅ​ចំណុច​មុខ​មន្ទីរ​ពហុ​ព្យាបាល​បញ្ញា​ស័ក​តែម្តង​។​
​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ធ្វើការ​វាស់វែង​និង​អូស​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕

​ ​

មតិយោបល់