ព័ត៌មានជាតិ

Update: ទេព វន្នី ត្រូវតុលាការនាំខ្លួនមកសាកសួរ រឿងហិង្សាកាលពី២០១៣ (មានវិដេអូ)

ភ្នំពេញៈ នៅក្រោយពេលតុលាការបញ្ចប់ការសាកសួរ លោកស្រី ទេព វន្នី បានប្រាប់អ្នកកាសែតថា តុលាការនាំខ្លួនលោកស្រីមកសាកសួររឿង ដោយចោទថា អ្នកស្រីជាអ្នកដឹកនាំឲ្យមានអំពើហិង្សានៅមុខភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រីនៅក្បែរវិមានឯករាជកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ។

សូមជម្រាបថា នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ លោក នូ វាសនា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារនាំយកជនជាប់ចោទឈ្មោះ ទេព វន្នី មកសាកសួរបន្ថែម ពាក់ព័ន្ធនឹងសំណុំរឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

គួររំឭកថា ជនជាប់ចោទនៃសំណុំរឿងនេះ ទី១.ឈ្មោះ ទេព វន្នី និងទី២.ឈ្មោះ បូវ សោភា ទើបតែត្រូវបានលោក កែវ សុជាតិ តំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តិបទល្មើសជាអាទិ៍ យោងតាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ពេជ វិជ្ជាធរ ចៅក្រមជំនុំម្រះសាលាដំបូងក្រុងភ្នំពេញ បានប្រកាសសាលក្រមសម្រេច ឃុំខ្លួនជនជាប់ចោទទាំង២នាក់ ជាបណ្តោះអាសន្ន កាលពីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ក្រោយពីសវនាការមុនអង្គសេចក្តីប្រមាណ២០នាទី ដោយតុលាការនឹងបើកសវនាការជម្រះទោសលើអង្គសេចក្តីនៅព្រឹកថ្ងៃទី២២ ខែសីហាឆ្នាំ២០១៦ខាងមុខ៕

photo_2016-08-19_16-22-53

https://youtu.be/mRFcE0NiElY

មតិយោបល់