យោងតាមការចេញផ្សាយរបស់ Channel News Asia នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៥ នេះ បានឲ្យដឹងថា មនុស្ស ៨នាក់បានស្លាប់ និង ២២នាក់ផ្សេងទៀតរងបួសធ្ងរ និងស្រាល ដោយសារតែឧបទ្ធវហេតុរថយន្តក្រុងបើកធ្លាក់ផ្លូវ។
អាជ្ញាធរបានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Tapeh ប្រទេសម៉ាឡេស៊ី ដោយអ្នកបើកបរបាននិយាយថា គាត់បានគេចរថយន្តមួយទៀងដែលបើកមកចំពីមុខ ទើបធ្វើឲ្យរថយន្តធ្លាក់ចូលប្រឡាយទឹក។ បើទោះបីជាមានការផ្ដល់ចម្លើយពីអ្នកបើកបរយ៉ាងនេះក្ដី ក៏អាជ្ញារបាននិយាយថា ពួកគេនឹងធ្វើការស៊ើបអង្កេតបន្ត ចំណែកសាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់គ្រួសារ ហើយអ្នករងរបួសក៏បញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់