ព័ត៌មានជាតិ

ធ្ងន់កហើយ!!! រថយន្តដឹកសាំងក្រុមហ៊ុនសូគីម៉ិច បុកនិងម៉ូតូកិនមនុស្សស្រីម្នាក់ស្លាប់យ៉ាងរន្ធត់

រតនគិរី: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តដឹកសាំងក្រុមហ៊ុនសូគីម៉ិច បុកនិងម៉ូតូកិនមនុស្សស្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មបំផុត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ម៉ូតូសង់(០៧)ពាក់ស្លាកលេខ រតនគីរី 1A-4917 មានឈ្មោះ មេន ស្រីមាន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី(ស្លាប់) ។ ចំណែកអ្នកបើកបររថយន្តរត់បាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់។ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់