មន្ដ្រីឥណ្ឌូនេស៊ីកាលពីថ្ងៃទី១៣ មករា បានប្រកាសឱ្យដឹងថា លទ្ធផលស្រាវជ្រាវ ពាក់ព័ន្ធករណីគ្រោះថ្នាក់យន្ដហោះ QZ8501 របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងត្រូវប្រកាសជាសាធារណៈ ក្នុងរយៈពេលមួយឆ្នាំខាងមុខទៀត ប្រធានគណៈកម្មាធិការសុវត្ថិភាព ចរាចរណ៍ដែនអាកាសឥណ្ឌូនេស៊ី លោក Tatang Kumiadi បានប្រកាសឱ្យដឹងថា ដំណាក់កាលស្រាវជ្រាវពីគ្រោះថ្នាក់យន្ដ ហោះ QZ8501 នឹងត្រូវចំណាយពេលយូរ ចំណែកលទ្ធផលបណ្ដោះអាសន្ននឹងត្រូវ ប្រកាសក្នុងរយៈពេល១ខែខាងមុខ ។ ចំណែករបាយការណ៍ស្រាវជ្រាវចុងក្រោយ បំផុតត្រូវប្រមូលផ្ដុំរបាយការណ៍សរុប នៃការស្រាវជ្រាវពីប្រទេសបារាំង សិង្ហបូរី អាមេរិក ដើម្បីបញ្ជាក់ការពិត ឱ្យកាន់តែច្បាស់លាស់ ។
ឥណ្ឌូនេស៊ីនឹង ផ្ដល់ឯកសារភស្ដុតាងទៅដល់ប្រទេស ទាំងនោះអំពីគ្រោះថ្នាក់ខាងលើ ដូច្នេះ ត្រូវចំណាយពេលយ៉ាងតិច១ឆ្នាំ ទើប អាចប្រកាសលទ្ធផលចុងក្រោយបាន ។នៅពេលនេះ ក្រុមជួយសង្គ្រោះបាន ប្រទះឃើញផ្នែកកណ្ដាលនៃយន្ដហោះរង់ ចាំការស្រង់ឡើងចេញពីទឹក ។ ចំណែក សាកសពអ្នកដំណើរនៅលើយន្ដហោះ ជាង១០០នាក់មិនទាន់រកឃើញនៅ ឡើយ ហើយពេលវេលាកន្លងផុតជាយូរ ថ្ងៃពិបាកក្នុងការរុករកសាកសព ។កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Air Asia ក៏បានសម្រេចផ្ដល់ប្រាក់សំណង ដល់សាច់ញាតិក្រុមគ្រួសារជនរងគ្រោះ ម្នាក់ៗមានទឹកប្រាក់ ១២៥ពាន់ដុល្លារ។ សារព័ត៌មាន CNN បានផ្សព្វផ្សាយថា ក្រុមហ៊ុនបានសម្រេចសងសំណង១សែន ដុល្លារ ជាលើកចុងក្រោយ ដែល់កន្លង មក ក្រុមហ៊ុនក៏បានផ្ដល់ឱ្យសាច់ញាតិ ជនរងគ្រោះ២៤.០០០ដុល្លារជាមុន សម្រាប់សេវាកម្មនៅពេលរង់ចាំទទួល ដំណឹងពីសាច់ញាតិដែលបានបាត់ខ្លួន នោះ ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Air Asia បានប្រកាសថា ក្រុមហ៊ុននឹង អនុវត្ដសងប្រាក់សំណងតាមច្បាប់កំណត់ របស់ក្រសួងចរាចរណ៍ដឹកជញ្ជូនឥណ្ឌូនេស៊ី ហើយទឹកប្រាក់ទាំងនោះនឹងប្រគល់ ជូន ប្រសិនបើសាច់ញាតិគ្រួសារយល់ ព្រមមិនបន្ដប្ដឹងតវ៉ាទៀតនោះ ។ តាមសិទ្ធិសញ្ញា Montreal ស្ដីពីការ សងសំណងធានារ៉ាប់រងដល់អ្នកដំណើរ ពេលយន្ដហោះជួបគ្រោះថ្នាក់ទាបបំផុត ១៧៤ពាន់ដុល្លារ ប៉ុន្ដែឥណ្ឌូនេស៊ីមិនបាន ចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនោះ ឡើយ ។ ទាំងនោះហើយប្រសិនបើសាច់ ញាតិគ្រួសារជនរងគ្រោះចង់ទារប្រាក់ សំណងឱ្យច្រើនជាងនេះ ក៏ពិបាកដែរ ៕
មតិយោបល់