យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ក្មេង ១នាក់ ក្នុងចំណោម ៥នាក់ នៅចិន បានកើតមានបញ្ហាផ្លូវចិត្ត ប៉ុន្តែកើតមានក្នុងកម្រិតទាប ហើយមូលហេតុដែលនាំឲ្យកើតមានបញ្ហាផ្លូវចិត្តគឺដោយសារតែបញ្ហាក្រុមគ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់ CCTV និងការស្រាវជ្រាវរបស់អ្នកចិត្តសាស្ត្រចិន។
ក្មេងភាគច្រើននៅក្នុងប្រទេសចិន ពុំទទួលបានការអប់រំ និងការផ្ដល់ភាពកក់ក្ដៅពីឪពុកម្ដាយ ដោយសារតែអាណាព្យាបាលរបស់ពួកគេរវល់នឹងការងារ និងការរកស៊ី ដោយទុកកូនៗឲ្យនៅសាលារៀនឯកជន សាលារៀនរដ្ឋ និងនៅផ្ទះតែឯង រហូតដល់ធ្វើឲ្យក្មេងៗគិតថា គេគ្មានឪពុកម្ដាយ ហើយមានតែហ្គេមទេ ដែលជាមិត្តសម្លាញ់ដ៏ល្អរបស់គេ។
របាយការណ៍ស្រាវជ្រាវបានបញ្ជាក់ថា បើសិនជាគ្មានដំណោះស្រាយទេនោះ ក្មេងៗទាំងនេះ នឹងប្រឈមមុខកាន់តែខ្លាំងនៅពេលដែលគេធំឡើង ព្រោះថាជំងឺផ្លូវចិត្ត និងជំងឺឯការ បានជំរុញឲ្យគេហានធ្វើអ្វីផ្សេងៗ ដែលមនុស្សគ្រប់រូបមិនអាចគិតដល់។
ក្រុមស្រាវជ្រាវមិនបានបង្ហាញតួលេខពិតប្រាកដនោះទេ គ្រាន់តែរំលឹកដល់អាណាព្យាបាលទាំងអស់ ឲ្យបង្កើនការយល់ចិត្តទុកដាក់បន្ដិចទៅលើកូនៗ៕
មតិយោបល់