ព្រះសីហនុៈ នៅវេលាម៉ោង០៥និង១០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត និងរថយន្តធុនធំពីរគ្រឿងបុកគ្នា បណ្តាលឲ្យតៃកុងជាប់ក្នុងកាប៊ីនឡាន និងអ្នករួមដំណើរម្នាក់បែកក្បាល បង្កការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រ១៣២-១៣៣ ស្ថិតក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញរថយន្តមួយគ្រឿងម៉ាកកូរ៉េ ធ្វើដំណើរមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកគូទរថយន្តកុងតឺន័រមួយគ្រឿង ខណៈពេលរថយន្តកុងទីន័រនេះ កំពុងឈប់ខូចនៅលើផ្លូវជាតិលេខ០៤ ដែលមានទិសដៅស្របគ្នា បណ្តាលអោយ អ្នកបើកបររថយន្ដកូរ៉េ រងរបួសធ្ងន់ ជាប់ក្នុងកាប៊ីនឡាន និងអ្នករួមដំណើរម្នាក់ទៀតបែកក្បាល ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចទីតាំងខាងលើ ដើម្បីអន្តរាគមន៍ ជួយសង្រ្គោះយកជនរងគ្រោះទៅព្យាបាលបន្ទាន់ផងដែរ ។
បច្ចុប្បន្ន កម្លាំងស្នាក់ការសន្តិសុខ៤០២ និងអាវុធហត្ថស្រុកកំពង់សីលា កំពុងជួយសង្រ្គោះនិងសម្រួលចរាចរណ៍ នៅកន្លែងកើតហេតុ រង់ចាំជំនាញមកធ្វើការវាស់វែង ៕
មតិយោបល់