ព័ត៌មានជាតិ

ប្រទេស​ម៉ាលី គ្មាន​រោគសញ្ញា​ថ្មី នៃ​ជំងឺ អេ​បូឡា​នោះ​ទេ​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​របស់ ប្រទេស​ម៉ាលី បាន​និយាយ​ឲ្យដឹងថា ប្រទេស​នេះ​ឥឡូវ គឺ​គ្មាន​មេរោគ អេ​បូឡា​នោះ​ទេ បន្ទាប់​ពី តាមដាន​ពិនិត្យ ៤២ ថ្ងៃ​មិន​បាន​ឃើញ​សញ្ញា​អ្វី​ឡើយ នោះ​។​
​លោក Ousmane Kone បាន​និយាយថា ខ្ញុំ​សូម​ប្រកាស​នៅ​ថ្ងៃនេះ ចុងបញ្ចប់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ Ebola ត្រូវបាន​បញ្ចប់ នៅក្នុង​ប្រទេស​នេះ​។​
​អ្នក​ជំងឺអេបូ​ឡា​ដែល​រកឃើញ​ចុងក្រោយ​គេ​បំផុត នៅក្នុង​ប្រទេស ម៉ាលី គឺ​រក​ឃើញ នៅ​ដើមខែ ធ្នូ ។​
Ebola
​តួរ​លេខ​ចុងក្រោយ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បណ្តា​ប្រទេស​អាហ្វ្រិក​ខាងលិច ទាំងបី គឺ​រង​ផលប៉ះពាល់​អាក្រក់​បំផុត ខណៈ​ដែល​មេរោគ អេ​បូឡា​វាយប្រហារ ។​
​ប្រទេស​សេ​រ៉ា​ឡេ​អូន និង ហ្គី​ណេ មេរោគ​អេ​បូឡា បាន​ថយចុះ បន្ទាប់​ពី មេរោគ​នេះ​យាយី តាំងពី​ខែ​សីហា ។ នេះ បើ​តាម​តួរ​លេខ​របស់ UN ដែល​ចុះផ្សាយ នៅ​ថ្ងៃ ព្រហស្បតិ៍​។​
​ប្រទេស​លី​បេរី​យ៉ា បាន​រាយ​ការណា៍ គ្មាន​ករណី ជំងឺ​នេះ​រីក​រាលដាល​នោះទេ កាលពី​សប្តាហ៍​កន្លងទៅ​នេះ ដោយ​វា​ចាប់ផ្តើម​ធ្លាក់ចុះ ចាប់តាំងពី វាយប្រហារ​នៅ​ខែ មិថុនា ។​
​សរុប​អ្នក​សា្លប់​ដោយសារ​តែ​ជំងឺ អេ​បូឡា បាន​កើន​ដល់ ៨៤២៩ ករណី ក្នុងចំណោម អ្នកជំងឺ ២១២៩៦ ករណី​។​

​ប្រទេស​ម៉ាលី បាន​រកឃើញ​រោគសញ្ញា​នេះ​ដំបូង នៅ ខែ តុលា នៅពេល​ដែល​ក្មេង​ប្រុស​អាយុ ២ ឆ្នាំ​ម្នាក់​មក​ពី​ហ្គី​ណេបាន​ធ្លាក់ខ្លួន​ឈឺ និង​ស្លាប់​។​
​នៅពេល​ដែល​លេច​រោគសញ្ញា​នេះ ខាង​ប្រទេស​ម៉ាលី បាន​ស៊ើបអង្កេត​លើ ៣០០ ករណី ។ ក៏​ប៉ុន្តែ​ពេល​នេះ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​របស់ ប្រទេស​ម៉ាលី បាន​ចេញ​មុខ​ប្រកាស​ថា គ្មាន​ករណី​ថ្មី​កើតឡើង​នោះ​ទេ ៕​

មតិយោបល់