អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United គួរតែឲ្យម្ចាស់ឧបត្ថម្ភរបស់ខ្លួន Adidas ជួយចុះហត្ថលេខា កីឡាករ Lionel Messi ពីក្លិប Barcelona ។ នេះបើយោងតាមសារព័ត៌មាន Metro ចុះផ្សាយ នៅថ្ងៃទី ១៩ ម្សិលមិញនេះ ។
ក្លិបបិសាចក្រហមនៅរដូវកាលផ្ទេរកីឡាករនេះ បានចូលរួមប្រជែងទិញ កីឡាករ Messi ជាមួយនឹង តោខៀវ Chelsea ស្របពេលដែល កីឡាអាហ្សង់ទីនរូបនេះ មិនទាន់បញ្ជាក់ពី ជំហរអនាគតខ្លួនពិតប្រាកដនោះ ។
តោខៀវ កំពុងតែក្រាញននៀល ជះទឹកប្រាក់ដ៏ច្រើនសន្ធឹករបស់ខ្លួន ដើម្បីទិញ កីឡាករ Messi ប៉ុន្តែក្លិប បិសាចក្រហម ក៏ដូចគ្នា ខណៈដែលសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញ ចុះផ្សាយថា បិសាចក្រហម គួរតែឲ្យ Adidas ជួយ ។
ក្រុមហ៊ុន Adidas ជាក្រុមហ៊ុនផលិតអាវកីឡាដ៏ល្បីល្បាញ លើពិភពលោក ហើយក៏ជាម្ចាស់ឧបត្ថម្ភ របស់ Messi ផងដែរ ខណៈដែលផលិតផលនេះ អាចនឹងដាក់នៅក្លិបបិសាចក្រហមនៅរដូវកាលក្រោយ។
ក្នុងករណីនេះ Adidas នឹងផ្តល់ទឹកប្រាក់បន្ថែម ធ្វើយ៉ាងណា ឲ្យគ្រប់ទឹកប្រាក់ ២០០ លានផោន ខណៈក្លិបនេះ កំពុងពិបាកហិរញ្ញវត្ថុ៕
មតិយោបល់