ខ្ញីគឺជាអាហារធម្មជាតិម្យ៉ាងសម្បូរជាតិប្រេងច្រើន ដែលធ្វើឲ្យចលនាឈាមមានការកើនឡើង ព្រមទាំងមានប្រសិទ្ធិភាពដល់ក្រពះពោះវៀន ងាយស្រួលដល់ការរំលាយអាហារ។ លើសពីនេះទៅទៀត ខ្ញីជួយកាត់បន្ថយជំងឺគ្រោះក្នុងតម្រង់នោម និងនៅក្នុងថង់ទឹកប្រមាត់។ ទោះជាយ៉ាងណាក៏ដោយ មិនគួរបរិភោគខ្ញីច្រើនពេកនៅពេលយប់នោះទេ ព្រោះអាចនាំមកនូវគុណវិបត្តិ។
នៅក្នុងសៀវភៅវេជ្ជសាស្ត្របុរាណ និងវេជ្ជសាស្ត្រផ្សេងទៀតបានព្រមានថា «មិនគួរបរិភោគខ្ញីនៅពេលយប់» ជាពិសេសនៅក្នុងរដូវស្លឹកឈើជ្រុះ រឹតតែធ្វើឲ្យប៉ះពាល់ដល់សួត និងបង្កឲ្យខ្វះជាតិទឹកនៅក្នុងរាងកាយ។ ទាក់ទងទៅនឹងបញ្ហានេះផងដែរ មនុស្សជំនាន់មុនបាននិយាយថា ការបរិភោគខ្ញីនៅពេលព្រឹកព្រលឹមគឺប្រសើរបំផុត ប៉ុន្តែការបរិភោគខ្ញីនៅពេលល្ងាចស្មើនឹងការបរិភោគសារធាតុអាសេនិច។
មូលហេតុនេះដោយសារតែខ្ញីអាចពង្រឹង និងលើកកម្ពស់ចលនាឈាម ជំរុញការផលិតនៃក្រពះពោះវៀន ព្រមទាំងការលើកកម្ពស់សមត្ថភាពរំលាយអាហារ។
នៅក្នុងពេលព្រឹកមានឧស្ម័នយ៉ាងច្រើននៅក្នុងក្រពះ ដូច្នេះហើយការបរិភោគខ្ញីនៅពេលយប់អាចជួយបង្កើនឧស្ម័នបន្ថែមកាន់តែកើនឡើង និងបំពានទៅលើសរីរាង្គ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកញ៉ាំខ្ញីបានត្រឹមត្រូវអាចជួយបញ្ចុះកម្ដៅក្នុងរាង្គកាយ ផ្តល់អត្ថប្រយោជន៍ដល់បំពង-ក និងជួយដល់ការរំលាយអាហារនៅពេលសម្រាក៕
មតិយោបល់