ព័ត៌មានជាតិ

យុវជនម្នាក់ប្រើប្រាស់សារធាតុញៀន ដើរលួចមិនរើសមុខ ពេលនេះពលរដ្ឋប្តឹងប៉ូលិសឃាត់ខ្លួន

ភ្នំពេញ: យុវជនម្នាក់ប្រើប្រាស់សារធាតុញៀនច្រើនឆ្នាំមកហើយ បង្កបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន ដើរលួចមិនរើសមុខប៉ះអ្វីយកហ្នឹង ពលរដ្ឋព្រួយបារម្ភភ័យខ្លាច ទោះជាសមត្ថកិច្ចចាប់ឃាត់ខ្លួន ច្រើនលើកច្រើនសារមកហើយ តែមិនរាងចាល ទើបនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ សហការជាមួយអាជ្ញាធរ ចុះទៅចាប់ឃាត់ខ្លួនបាននៅក្នុងបរិវេណវត្តទួលសុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ស្រ៊ិន ចិត្ត្រា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរនិង ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។ ជនខាងលើសារភាពផងដែរថា ខ្លួនប្រើប្រាស់សារធាតុញៀន ៦ឆ្នាំមកហើយ ធ្លាប់ប៉ូលិសឃាត់ ៣លើក ដោយសារប្រើប្រាស់សារធាតុញៀន នៅខណ្ឌពោធិ៍សែនជ័យ១លើក នៅខណ្ឌសែនសុខ១លើក នៅអគ្គស្នងការនគរបាលជាតិ១លើក ហើយ៤ថ្ងៃកន្លងមកនេះ រូបគេមិនបានប្រព្រឹត្តលួចលើស។

តាមប្រជាពលដ្ឋក្នុងភូមិបានឲ្យដឹងថា ជនសង្ស័យប្រើប្រាស់សារធាតុញៀន ដើរលួចទ្រព្យសម្បត្តិក្នុងភូមិ វត្តអារាម សាលារៀន មិនរើមុខ ប៉ះអ្វីលួចនឹង បង្កឲ្យពលរដ្ឋព្រួយបារម្ភបង្កអសន្តិសុខក្នុងមូលដ្ឋាន ទើបប្តឹងប៉ូលិសឲ្យមានចំណាត់ការ ។

ជនសង្ស័យលួចមិនរើសមុខខាងលើ ក្រោយពីព្យាយាមរត់គេចខ្លួន ទើបនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ពលរដ្ឋប្រទះឃើញកំពុងដេក នៅខាងក្រោយវត្តគោកបញ្ជាន់ ប្តឹងប៉ូលិសចាប់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់