ភ្នំពេញៈ ភ្នំពេញៈ កូនស្រីវ័យ១៥ឆ្នាំម្នាក់ធ្លាក់ពីលើម៉ូតូបោកក្បាលនៅនិងថ្នល់ដោយសារថយន្តបើកជ្រុលទៅកៀរម៉ូតូហើយមិនព្រមឈប់ដោះស្រាយ ឪពុកផ្ទុះហិង្សាជិះដេញរថយន្តក៏ជ្រុលទៅបុករថយន្តរងការខូចខាត។
ហេតុការណ៍គ្រោះចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២០១៧ (មុន្នីរ៉េត) ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមតាមប្រភពបានអោយដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាករ៉ីប៊ែល ពណ៌ខៀវ ស្លាកលេខភ្នំពេញ 1AH-7737 បានដឹកកូនស្រីម្នាក់នៅពីក្រោយ ដោយបើកបរពីកើតទៅលិចតាមបណ្តោយផ្លូវ២១៧ លុះមកដល់ចំណុចកើតហេតុ មានបំណងបត់ឆ្វេងដោយបានអែបខាងឆ្វេងដៃ ស្រាប់តែរថយន្តហាយឡែនឌ័រ ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2W-0022 បើបរមកពីខាងក្រោយបានជ្រុលកៀរប៉ះម៉ូតូផ្នែកខាងឆ្វេងរថយន្ត បណ្តាលអោយធ្លាក់កូនស្រីបោកក្បាលត្រូវបានប្រជាពលរដ្ឋដឹកតាមរម៉កកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ ។
តាមប្រភពពីឪពុកឈ្មោះ ឡុង ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ បានប្រាប់ដូចសាក្សីខាងលើ និងបានបន្ថែមទៀតថា ពេលភ្លាមៗនោះរថយន្តមិនឈប់ដោះស្រាយគាត់ក៏បានបើម៉ូតូដេញតាមពីក្រោយរថយន្តបង្កក៏ជ្រុលទៅបុកចំកាងខាងក្រោយនិងប៉ះកំពិតតួផ្នែកខាងស្តាំរថយន្តហើយរថយន្តបើករត់ចំងាយប្រហែលជាង៨០០ ម៉ែត្រ ទើបត្រឡប់មកកន្លែងកើតហេតុវិញ ។
ចំណែកភាគីខាងរថយន្តវិញបានឱ្យដឹងថាក្រោយប៉ះរួចខ្លួនបានមើលទៅខាងអ្នករងគ្រោះដែរតែហាក់ដូចជាមិនធ្ងន់ធ្ងរទើបបន្តដំណើរខណៈនោះបុរសជិះម៉ូតូស្រែកថាចោរផងនោះទើបគាត់មិនហ៊ានឈប់ខ្លាចមានអ្នកវាយដំមកលើខ្លួន។
ទោះជាយ៉ាងណាក្រោយពេលកើតហេតុខាងភាគីរថយន្តបានជួយចេញថ្លៃការខូចខាតនិងព្យាបាលកូនស្រីចំនួន១២០ដុល្លាដើម្បីបញ្ចប់រឿងនិងភាគ្គីខាងម៉ូតូក៏ព្រមផងដែរ៕
https://youtu.be/_B0WSNc_WWY
មតិយោបល់