ព័ត៌មានជាតិ

ហេតុអ្វី​បានជា អ្នកវិនិយោគ​ចូល​ចិត្ត Facebook ជាង Google, Amazon ?

​ពី​មួយ​ត្រីមាស ទៅ​មួយ​ត្រីមាស ប្រាក់ចំណូល និង​ចំណេញ​របស់ Facebook ចេះតែ​កើន​ឡើង ហើយ​ក្រុម​អ្នកវិនិយោគ​កាន់តែ​ងាក​មក​ចាប់​អារម្មណ៍ និង​ធ្វើ​ការវិនិយោគ​ជាមួយ Facebook កាន់តែច្រើន
រហូតដល់​មាន​សំណួរ​មួយចំនួន​បាន​ចោទសួរ​ថា ហេតុអ្វី​បាន​ក្រុម​អ្នកវិនិយោគ​ចាប់អារម្មណ៍​លើ Facebook ជាង Google, Amazon, Microsoft…?
Facebook-iPhone-hand
​លោក Ben Schachter មក​ពី​ស្ថាប័ន​ស្រាវជ្រាវ Macquarie Research filed បាន​និយាយថា អ្នកវិនិយោគទុន​ជាច្រើន​ចូលចិត្ត Facebook ជាង Google, Amazon នោះ​ដោយសារតែ​ក្រុមហ៊ុន Facebook មាន​ចក្ខុវិស័យ និង​បាន​ពន្យល់​ច្បាស់​ពី​គោលដៅ​សម្រាប់​គម្រោង​នាពេល​អនាគត ពោល​គឺ​បង្ហាញ​ពី​គោលដៅ និង​ព័ត៌មាន​លម្អិត​សម្រាប់​អនាគត​ទាំងអស់​ដល់​ក្រុម​អ្នកវិនិយោគ ដែល​ជា​ហេតុ​ធ្វើឲ្យ​ក្រុម​វិនិយោគ​មាន​ទំនុកចិត្ត​។​
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ Facebook នៅ​មាន​ចំណុច​ល្អ​ជាច្រើន ដូចជា​ការផ្ដល់​ឱកាស​ដល់​អ្នកវិនិយោគ ជាពិសេស​គឺ​គិត​ពី​ប្រយោជន៍​រួម មិន​ចង់​ចំណេញ​តែឯង ហើយ​ចំណុច​មួយទៀត​ដែល​ក្រុម​អ្នកវិនិយោគ​សម្លឹង​ឃើញ​នោះ​គឺថា Facebook ជា​ក្រុមហ៊ុន​មួយ​ដែល​ចេះ​មើលថែរក្សា បុគ្គលិក ចេះ​លើកទឹកចិត្ត ចេះ​ផ្ដល់​ឱកាស និង​ផ្ដល់​ភាគលាភ ពោល​គឺ​បុគ្គលិក​មិនមែន​ធ្វើការ​ដើម្បី​ស៊ី​តែ​ប្រាក់ខែ​នោះទេ​គឺ​ពួកគេ​មាន​ភាគហ៊ុន ដូច្នេះ​ការខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​គឺ​ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​ផង​ដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ននេះ Facebook មាន​អ្នក​ប្រើប្រាស់​រហូត​ដល់ ១,៣៥​ពាន់​លាន​នាក់ ដោយ​ក្នុង​នោះ​អ្នក​ប្រើ​ភាគច្រើន​ត្រូវបាន​គេ​ដឹងថា នៅ​អាមេរិក និង​ឥណ្ឌា​៕​

មតិយោបល់