ព័ត៌មានជាតិ

លោកស្រី​យី​ង​ទ្បាក់ ត្រូវ​សភា​ថៃ​ដក​សិទ្ធិប្រ​ទ្បូ​ក​ក្នុង​នយោបាយ​រយៈពេល​៥​ឆ្នាំ​ព្រោះ​រឿង​ទិញ​ស្រូវ

​កាសែត​ថៃ​កាលពី​ថ្ងៃ​ទី​២៤ មករា ផ្សាយ​ថា ក្នុង​កិច្ចប្រជុំ​តាម​សំណើ​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​អំពើ​ពុក រលួយ សភា​ថៃ​បាន​សម្រេច​ដក​លោក​ស្រី​យី​ង​ទ្បាក់ ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ ចេញពី​ឆាកនយោបាយ​លើ​រឿងក្តី​គម្រោងការ​ទិញស្រូវ ក្នុង​សំ​ទ្បេង​១៩០​ទល់​១៨ ដោយ​ហាម​លោកស្រី​ចូល​ប្រ​ទ្បូ​ក​ក្នុង​នយោបាយ​រយៈពេល​៥​ឆ្នាំ ចាប់ពី​ពេលនេះ​តទៅ ។​ចំណែក​លោក នី​គុម វ៉ា​យ៉ារ៉ាត​ណារិច អតីត​ប្រធាន​ព្រឹទ្ធសភា សម្រេច​មិន​ដកចេញ​ពី​តំណែង​នយោបាយ​ក្នុង​សំ​ទ្បេង​១២០​ទល់​៩៥ ។ រីឯ​លោក ស៊ុម​សាក កៀត​ស៊ូ​រ៉ានុន អតីត​ប្រធាន​សភា បានសម្រេច​មិន​ដកចេញ​ពី​ឆាកនយោបាយ​ក្នុង​សំ​ទ្បេង​១១៥​ទល់​១០០ ។​ករណី ដែល​លោកស្រី​យី​ង​ទ្បាក់ ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី ត្រូវ​សម្រេច​ដក​ចេញពី​ឆាក​នយោបាយ​នេះ លោកស្រី​ក្លាយជា​អតីត​អ្នកនយោបាយ​ដំបូង​គេ ដែល​សភា​បាន​សម្រេច​បែប​នេះ ព្រោះ​សភា​មិន​ធ្លាប់​ដកសិទ្ធិ​នយោបាយ​ពី​នរណា​ម្នាក់​ទ្បើយ ។​គួរ បញ្ជាក់ថា កាលពី​ថ្ងៃ​ទី​២២ មករា អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បាន​ចូលខ្លួន​ក្នុង​សភា​ដើម្បី​បកស្រាយ​លើ​រឿងក្តី​ទិញស្រូវ ខណៈពេល​លោក​ស្រី​នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ។ ក្រោយពី​បញ្ចប់​ការបកស្រាយ​នេះ សភា​សម្រេច​បោះ​ឆ្នោត​លើ​ការដក​សិទ្ធិ​នយោបាយ​របស់​លោកស្រី នា​ថ្ងៃ​ទី​២៣ មករា ហើយ​សម្រេច​ចុងក្រោយ​ហាមឃាត់​លោក​ស្រីប្រ​ទ្បូ​ក​ក្នុង​នយោបាយ​រយៈពេល​៥ ឆ្នាំ ៕​
Women as the Way Forward: Yingluck Shinawatra

មតិយោបល់