តារាសម្ដែងចិន នាង Zhao Wei (ហៅ ត្រចៀកកាំ) បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba Pictures ចំនួន ៩,២ភាគរយ ស្មើនឹងទឹកប្រាក់ ៤០០លានដុល្លារអាមេរិក នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុន Hong Kong exchange ។
ក្រុមហ៊ុន Alibaba Pictures ជាបុត្រសម្ព័ន្ធមួយរបស់ Alibaba ដោយថ្មីៗនេះ នាង Zhao Wei បានចំណាយលុយ ៤០០លានដុល្លារអាមេរិក ដើម្បីទិញយកហ៊ុន ១,៩៣លានហ៊ុន ស្មើនឹង ៩,២ភាគរយ ដោយបានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេលំដាប់ទី២ របស់ Alibaba Pictures។
កាលពីឆ្នាំ ២០១៤ មុនពេលលក់ IPO ក្រុមហ៊ុន Alibaba បានទិញភាគហ៊ុន ចំនួន ៨,១ភាគរយ ក្នុងទឹកប្រាក់ ៨០០លានដុល្លារអាមេរិក ក្រុមហ៊ុន Huayi Brothers ដែលជាក្រុមហ៊ុនឯកជនផ្ដល់សេវាកម្ម Entertainment ធំជាងគេបំផុតនៅក្នុងប្រទេសចិន ហើយថ្មីៗនេះ ទើបតែចេញផ្សាយភាពយន្តដំបូងបន្ទាប់ពីទិញ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់