ព័ត៌មានជាតិ

PSG បរាជ័យក្នុងការទិញកីឡាករ Adnan Januzaj ពីបិសាចក្រហម​

អ្នកនាំពាក្យរបស់កីឡាករ Adnan Januzaj បានឲ្យដឹងថា ក្លិបយក្សបារាំង Paris Saint-Germain នឹងបរាជ័យ​ក្នុងការដេញថ្លៃ​ខ្សែបម្រើស្លាប ​របស់ក្រុម បិសាចក្រហម Manchester United នៅក្នុងខែនេះ ។​
ក្រុម PSG បានប៉ុងប៉ង ជាលើកដំបូង ​លើកីឡាករអាយុ ១៩ ឆ្នាំនេះ ​ក្នុងឆ្នាំ ២០១១ ម្តងរួចទៅហើយ ក្នុងអំឡុងពេលកីឡាកររូបនេះលេងនៅលើទឹកដី Anderlecht ប៉ុន្តែពេលនោះបិសាចក្រហម បាន​បញ្ចុះបញ្ចូលគាត់ ឲ្យលេង​នៅលើទឹកដី Old Traford ។ ប៉ុន្តែនៅពេលនេះ កីឡាករ Adnan Januzaj បានបរាជ័យ​​ក្នុងការលេង​នៅក្រោម​​​ការដឹកនាំរបស់ Louis van Gaal ។
AdnanJanuzaj_3064965
កីឡាករ​ប៊ែលហ្សិករូបនេះ លេង បានតែ ៥ លើកប៉ុណ្ណោះ ជាមួយនឹងក្លិប ក្នុងរដូវកាលនេះ តែ PSG នៅតែពេញចិត្ត ។​
លោក Dirk de Vriese អ្នកនាំពាក្យ Adnan Januzaj បានចេញមុខអះអាងថា កីឡាករ ប៊ែលហ្សិកនេះ នឹងមិនចាកចេញពី Old Traford នោះទេ ដោយ​ Van Gaal ត្រៀមទុក​សម្រាប់ពេលខាងមុខ ។​
PSG បាន​ចេញមុខមកសាកសួរ​ទិញក្នុងអំឡុងពេលទីផ្សារផ្ទេរនេះ តែ Van Gaal បានប្រកាសថា Adnan Januzaj មិនអាច​ចាកចេញនៅ សិសិរដូវនេះបានទេ ហើយក៏មិនអាចខ្ចីជើងបានដែរ៕​

មតិយោបល់